ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

អភិបាលខេត្ត ស្នើឱ្យមន្ទីរកសិកម្ម យកចិត្តទុកដាក់គាំទ្របណ្ដុំអាជីវកម្ម និង សហគមន៍កសិកម្ម បន្លែសុវត្តិភាព

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់គាំទ្រ ក្រុមចាស់ បង្កើតក្រុមថ្មី ពង្រីកគោលដៅឱ្យបានកាន់តែទូលំទូលាយ ដោយរៀបចំចងក្រងបណ្តាញអាជីវកម្ម ឱ្យទៅជាបណ្តាញអាជីវកម្មបណ្ដុំ និងបណ្តាញអាជីវកម្ម ឱ្យក្លាយជាសហគមន៍កសិកម្មបន្លែសុវត្តិភាព ។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយកសិករបណ្ដុំអាជីវកម្ម និងសហគមន៍កសិកម្ម បន្លែសុវត្តិភាព ដែលធ្វើនៅវត្តមង្គលវ័ន្ត ស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម អភិបាលខេត្ត បន្តថា ការរៀបចំចងក្រងបណ្ដុំអាជីវកម្ម និងសហគមន៍បន្លែសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ នៅក្នុងសហគមន៍ រក្សាបានទីផ្សារជូនពួកគាត់ ទន្ទឹមនឹងនោះបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។ បន្ថែមពីនេះផងដែរបន្លែសុវត្ថិភាព គឺបានរួមចំណែកក្នុងការលើកកម្ពស់សុខភាពសម្រាប់អ្នកទទួលទាន និងធ្វើឱ្យយើងចៀសផុតពីជំងឺជាច្រើនផ្សេងទៀតផងដែរ។

ជាងនេះទៀត ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បន្តកៀរគរ វិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដោយបង្ហាញពីទស្សនវិស័យ ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព ដែលត្រូវបន្តអនុវត្តន៍ ដើម្បីធ្វើទំនើបកម្ម កសិកម្មធានាសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងបង្កើនចំណូលដល់កសិករ។ បង្កើនការផ្សព្វផ្សាយ និងអនុវត្តន៍បច្ចេកវិទ្យាទំនើបៗ ធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ពង្រឹងសហគមន៍កសិកម្ម បង្កើតមុខរបរបន្ថែម និងរៀបចំសហគមន៍កសិកម្ម ឱ្យក្លាយជាសហភាពសហគមន៍កសិកម្ម ស្របតាមមុខរបររបស់ពួកគាត់ ។ ជំរុញការផ្សព្វផ្សាយការប្រើប្រាស់ថ្នាំផ្សំពីធម្មជាតិ ជីធម្មជាតិ ឬជីសរីរាង្គ កាត់បន្ថយថ្លៃដើមផលិត និងធានាសុខភាព អ្នកប្រើប្រាស់ អ្នកហូប និងបរិស្ថានធម្មជាតិ ។

បើតាមរបាយការណ៍របស់លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានបង្ហាញថា សហគមន៍កសិកម្មទូទាំងខេត្តកណ្ដាល មាន ៧០ សហគមន៍ ក្នុងនោះ សហគមន៍ មានមុខរបរផ្តោតលើ បន្លែសុវត្ថិភាពមានចំនួន១៥សហគមន៍ និង សហគមន៍ ផ្ដោតលើដំណាំស្វាយមាន ០២សហគមន៍។ ដោយឡែកនៅស្រុកស្អាងមានសហគមន៍កសិកម្មចំនួន១២បណ្ដុំ អាជីវកម្មចំនួន ៣៥បណ្តុំ ក្នុងនោះមានសហគមន៍ចំនួន៥ និង បណ្ដុំអាជីវកម្មចំនួន១៨បណ្ដុំ កំពុងធ្វើសកម្មភាពពាក់ព័ន្ធទៅនឹងផលិតកម្មបន្លែសុវត្ថិភាព ( GAP និង បន្លែសរីរាង្គស្តង់ដារ PGS)។ នៅឆ្នាំ២០២១ ស្រុកស្អាងផលិតកម្មបន្លែកើនឡើង ដល់ ៥ ១៦៩ហិកតា ទទួលបានបរិមាណផលចំនួន ៤២ ១៧៦តោន ក្នុងឆ្នាំ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com