ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ក្រុមឈ្មួញឈើធំៗ នៅតែធ្វើសកម្មភាពបំផ្លិចបំផ្លាញ ធនធានធម្មជាតិ និង គៀងគរ ប្រជាពលរដ្ឋ ឲ្យចូលព្រៃ ទៅកាប់ ផ្តួល បំផ្លាញ ដើមឈើ ធំៗ ចេញពី តំបន់ព្រៃភ្នំក្នុងតំបន់ដែន ជំរកសត្វព្រៃ ដើម្បីកាប់អារពុះ ជ្រៀកឈើ មានទាំងឈើក្រហម និង ឈើឃ្លុំ ដែលមានមុខកាត់ធំៗរួចធ្វើសកម្មភាព ដឹកចេញតាមរថយន្តឆ្លងកាត់តាមច្រកទ្វា ដាក់ដាំ ឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម យ៉ាងរលូន

ខេត្តមណ្ឌលគិរី ៖ ក្រុមឈ្មួញឈើធំៗ នៅតែធ្វើសកម្មភាពបំផ្លិចបំផ្លាញ ធនធានធម្មជាតិ និង គៀងគរ ប្រជាពលរដ្ឋ ឲ្យចូលព្រៃ ទៅកាប់ ផ្តួល បំផ្លាញ ដើមឈើ ធំៗ ចេញពី តំបន់ព្រៃភ្នំក្នុងតំបន់ដែន ជំរកសត្វព្រៃ ដើម្បីកាប់អារពុះ ជ្រៀកឈើ មានទាំងឈើក្រហម និង ឈើឃ្លុំ ដែលមានមុខកាត់ធំៗរួចធ្វើសកម្មភាព ដឹកចេញតាមរថយន្តឆ្លងកាត់តាមច្រកទ្វា ដាក់ដាំ ឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម យ៉ាងរលូនមិនដែលឃើញអស់លោក មន្ត្រី ជំនាញ ឬ អាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋាន ធ្វើការបង្ក្រាបបាននោះឡើយ ។

តាមប្រភព បានបង្ហើបឱ្យដឹងថាឈ្មួញឈើធំៗនោះ មាន បុគ្គល ពីរ នាក់ ១. ឈ្មោះ រិទ្ធ និង ២. ឈ្មោះ ភារម្យ និង បក្ខពួកមួយចំនួនទៀត កំពុងតែព្យាយាមរត់ការអស់រយ:ពេលជាង កន្លះខែមកហើយ ជាមួយនឹងកម្លាំងជំនាញពាក់ព័ន្ធដើម្បីដឹកឈើចេញពី ស្រុកពេជ្រាដា តាមរថយន្តធុនដ្រា និងចេញពីស្រុកកោះញ៉ែកតាមរថយន្តបែនធំៗតាមច្រកទ្វាដាក់ដាំ ឆ្លងដែន ឆ្ពោះទៅកាន់ប្រទេសវៀតណាម ក៏ប៉ុន្តែ គម្រោង ការដឹកជញ្ជូន ឈើចេញនោះមិនទាន់បានសម្រេចទេ ដោយដឹងថាមានមន្ត្រីជំនាញម្នាក់មិនទទួលសំណូកពីពួក ឈ្មួញ ទាំងនោះទាល់តែសោះ ។

ប្រជាពលរដ្ឋនៅក្នុងស្រុកពេជ្រា ដា និង ស្រុកកោះញែក បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្ត អំពើពុករលួយជាពិសេសទៀតនោះ គឺ ចូលរួមបើកដៃ ដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួនដែលកន្លងមក ធ្វើអោយក្រុមឈ្មួញដុះស្លែ ទាំងនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃភ្នំនិងដែន ជម្រក សត្វព្រៃក្នុងស្រុកពេជ្រា ដា និង ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ។

ជាក់ស្ដែងគិតត្រឹមយប់ថ្ងៃទី ១១/១២ ខែកក្កដា ឆ្នាំ២០២២ ដោយឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំប្រឹងប្រែងរត់ការអស់រយៈពេល ជាងកន្លះខែមកហើយ ទើបអាជីវកម្មដឹកជញ្ជូន បទល្មើសព្រៃឈើរបស់ពួកគេអាចដឹកឆ្លងដែន ឆ្ពោះទៅកាន់ប្រទេស វៀតណាម បាន ដោយ រលូន ។

លោកបន្តថា ជារឿយៗលោកក៏បាននាំជនសង្ស័យទៅតុលាការផងដែរ ហើយលោកក៏មិនបានស្គាល់ឈ្មោះរិទ្ធ និងឈ្មោះភារម្យ ដែលជាឈ្មួញឈើធំៗនោះនៅទីណាដែរ គ្រាន់តែលោកធ្លាប់លឺតែឈ្មោះប៉ុណ្ណោះ មានតែអាជ្ញាធរក្នុងមូលដ្ឋានទេដែលស្គាល់បុគ្គលនោះ ព្រោះខាងលោកដឹងតែការពារព្រៃឈើតែប៉ុណ្ណោះ។

ចំណែកឯកឧត្តម ឡោ សុខា ស្នងការខេត្តមណ្ឌលគីរីវិញ អង្គភាពសារព័ត៌មានណាញធីវីយើងបានព្យាយាមទាក់ទងតាមរយៈលេខទូរស័ព្ទតែកំពុងជាប់រវល់  ហើយអង្គភាពយើងខ្ញុំរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលចង់បកស្រាយ។

គួរបញ្ជាក់ថា ក្រុមឈ្មួញឈើនេះក៏កំពុងត្រៀមរថយន្តប្រមាណជាង ៣០ទៅ ៤០គ្រឿង ដើម្បី សម្រុកដឹកឈើប្រភេទ ផ្ចឹក ស្រឡៅ សុក្រំ និង កកោះ ដែលជាប្រភេទឈើកំពុងត្រូវប៉ាន់ និង ដឹកឆ្លងដែនទៅ លក់នៅ ប្រទេសវៀតណាម តាមច្រកទ្វារ ដាក់ដាំផងដែរ ។

ពលរដ្ឋដែលរស់នៅក្នុងតំបន់មូលដ្ឋានខាងលើនេះបានបង្ហើបថា បើសិនជាមិនមានកាបើកភ្លើង ខៀវពីសំណាក់ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រី ច្រកទ្វាដាក់ដាំ នោះទេ ពិតណាស់ ក្រុមឈ្មួញឈើមិនអាចដឹកជញ្ជូនបទល្មើសឆ្លងដែនទៅប្រទេសវៀតណាមបាន នោះទេ  ហើយពលរដ្ឋនិងអង្គភាពសារព័ត៌មានណាញធីវីក៏កំពុងរងចាំមើលថា តើអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមានវិធានការយ៉ាងណាចំពោះបុគ្គលខាងលើ៕

Filed in: កសិកម្ម, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com