ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

អ្នកនាំពាក្យ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុងដឹកទំនិញ និងគ្រួសារ បើកវ៉ាជែងលឿនៗ

អ្នកនាំពាក្យ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុងដឹកទំនិញ និងគ្រួសារ បើកវ៉ាជែងលឿនៗ

នៅពេល សាធារណជន និងអ្នកសារព័ត៌មានចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀតលើករណីចរាចរណ៍ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូឡើងវិញលើចំណុចអវិជ្ជមានមួយចំនួន។

លោកបណ្ឌិតបានលើកឡើងថា ចំពោះរថយន្តក្រុងភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យានល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យាអ្នកបើកបរជាបន្តបន្ទាប់។ លោកបន្តថា «ក្នុងករណីណាដែលសមសមត្ថកិច្ចបានរកឃើញជាក់ស្ដែង ចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមានកិច្ចសន្យាម្ដងរួមមកហើយនោះ គឺយើងត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរនោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាពមិនប្រក្រតីនោះទេ គឺសមត្ថកិច្ចយើងច្រើនតែផ្តល់ឱកាសណែនាំផ្ដល់កិច្ចសន្យាឱ្យគាត់»។

បើទោះបីជាក្រសួងបានចាត់វិធានការ និងមានសមត្ថកិច្ចជំនាញស្របច្បាប់ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់យ៉ាងណាក៏ដោយ លោកសង្កេតឃើញថា ប្រជាពលរដ្ឋទូទៅ ទាំងអ្នករត់តាក់ស៊ី ទាំងអ្នកធ្វើដំណើរ ទាំងអ្នកប្រកបការងារ និងធ្វើដំណើរកម្សាន្តនានាហាក់បីដូចជាមិនអើពើ មិនចូលរួមសហការនោះទេ។ លោកបញ្ជាក់ថា «នៅពេលមានមន្រ្តីចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ អ្នកបើកបរដែលពុំពាក់ខ្សែក្រវ៉ាត ពុំមានមួកសុវត្ថិភាព ពុំមានកញ្ចក់ អ្នកបើកបរនិយាយទូរសព្ទក្នុងពេលបើកបរ និងល្មើសច្បាប់ដទៃទៀត  ពួកគេមានចាប់ផ្ដើមមានអាកប្បកិរិយាមិនសមរម្យ មិនសហការ និងរិះគន់ វាយប្រហារមកកាន់សមត្ថកិច្ច។ ទន្ទឹមគ្នានោះ នៅពេលដែលមានសមត្ថកិច្ចមិនដាក់កម្លាំងត្រួតពិនិត្យបទល្មើស ពួកគេក៏បានរំលោភបំពានផ្លូវ ដែលនាំឱ្យគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ និងបង្កឱ្យមានគ្រោះថ្នាក់កើតមានឡើង ហើយបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាទាំងរិះគន់ សម្ដែងមតិទាំងអ្នកបើកបរប្រព្រឹត្តបទល្មើសផង និងវាយប្រហារមកកាន់សមត្ថកិច្ចផងថា ពុំដាក់កម្លាំងត្រួតពិនិត្យ»។

អ្នកនាំពាក្យអះអាងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឬកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង លុះត្រាតែមានការផ្ដើមចេញប្រជាពលរដ្ឋម្នាក់ៗដែលត្រូវនាំគ្នាស្វែងយល់ អានច្បាប់ចរាចរណ៍ផ្លូវគោក បើកបរប្រកបដោយសីលធម៌ ចេះយោគយល់អធ្យាស្រ័យ កុំចង់ចាញ់ កុំចង់ឈ្នះ ខ្លាចគ្រោះថ្នាក់កើតឡើងលើខ្លួនឯង លើគ្រួសារ និងលើអ្នកដទៃ ហើយចុងក្រោយយើងខុស យើងត្រូវប្រឈមមុខចំពោះមុខច្បាប់។ យ៉ាងណាក៏ដោយលោកអះអាងថា សមត្ថកិច្ចក្រសួងមហាផ្ទៃក្ដី អគ្គស្នងការដ្ឋាននគរបាលជាតិក្ដី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្ដី ក៏នៅតែបន្ត ផ្សព្វផ្សាយ អប់រំណែនាំ ក្រើនរម្លឹកជាបន្តបន្ទាប់ ជាក់ស្ដែងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃតែងតែចេញសារណែនាំ និងពន្យល់ពីច្បាប់ចរាចរណ៍ ការទទួលខុសត្រូវនៅពេលដែលល្មើសច្បាប់ចរាចរណ៍ និងការបង្កគ្រោះថ្នាក់ដទៃជាច្រើនទៀត។

អ្នកនាំពាក្យបានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋណាដែលចាប់រូបភាពបាន រាល់រថយន្តបើកបរល្មើសច្បាប់ចរាចរណ៍បំពានគ្រប់រូបភាព ជារួមមានសកម្មភាពបើកវ៉ាងជែងគ្នា ដឹកអីវ៉ាន់សំពីងសំពោង ឬក៏វ៉ាជែងកន្លែងដែលមានគំនូសប្រសព្វគ្នា បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង សូមថតជាវីដេអូឱ្យជាប់នឹងផ្លាកលេខ បន្ទាប់មកសូមផ្ញើ សារ រូបភាព ព្រមទាំងវីដេអូទាំងនោះមកកាន់តេលេក្រាមអ្នកនាំពាក្យតាមរយៈលេខទូរសព្ទ ០១៤ ៧៨៩ ០១៤៕

កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com