ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ក្រុម​ឈ្មួញ​ធំៗ នៅ​តែ​ធ្វើ​សកម្មភាព បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល ព្រៃ​ទៅ​កាប់​ផ្តួល​បំផ្លាញ​ដើមឈើ​ធំៗ​ចេញពីរ​តំបន់​ព្រៃភ្នំ ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ

ខេត្ត​មណ្ឌលគិរី​៖ មួយ​រយៈពេល​កន្លងមក​ថ្មីៗ​នេះ​ក្រុម​ឈ្មួញ​ធំៗ នៅ​តែ​ធ្វើ​សកម្មភាព បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល ព្រៃ​ទៅ​កាប់​ផ្តួល​បំផ្លាញ​ដើមឈើ​ធំៗ​ចេញពីរ​តំបន់​ព្រៃភ្នំ ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ ដើម្បី​កាប់ អារ​ពុះ​ជ្រៀក​ឈើ មាន​ទាំង​ឈើ​ក្រហម និង​ឈើ​ឃ្លុំ​ដែល​មាន​មុខកាត់​ធំៗ រួច​ធ្វើ​សកម្មភាព​ដឹក​ចេញ​តាម​រថយន្ត ឆ្លងកាត់​តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន មិនដែល​ឃើញ​អស់លោក មន្ត្រី​ជំនាញ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ធ្វើការ​បង្ក្រាប​បាន​ម្តងណា​នោះឡើយ ម្នាក់ៗ សង្ងំ​ទទួល​លាភសក្ការៈ ស្ងាត់ឈឹង ដូច​ចោរលួច​សេះ​អញ្ចឹង​។

​ប្រភព​ចេញពី​ហាង​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា មាន​បុគ្គល​ពីរ​នាក់​១.​ឈ្មោះ រិទ្ធ និង ២.​ឈ្មោះ ភារម្យ និង​បក្ខពួក​ជាច្រើន​នាក់​ទៀត​កំពុង​តែ​ព្យាយាម រត់ការ​អស់​រយ​: ពេល​ជាង​កន្លះ​ខែ​មក​ហើយ ជាមួយនឹង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ដឹក​ឈើ​ចេញពី ស្រុក​ពេជ្ជ​តា តាម​រថយន្ត ធុន​ដ្រា និង ចេញពី​ស្រុក​កោះ​ញ៉ែ​ក តាម​រថយន្ត​បែន​ធំៗ តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ក៏ប៉ុន្តែ​គម្រោង​ការដឹកជញ្ជូន​ឈើ​ចេញ​នោះ​មិន​ទាន់​បាន​សម្រេច​ទេ ដោយ​ដឹងថា មាន​មន្ត្រី​ជំនាញ​ម្នាក់​មិន​ទទួល​សំណូក​ពី​ពួក​ឈ្មួញ​ទាំងនោះ​ទាល់តែសោះ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ពេជ្រ​ចិន្តា​និង​ស្រុក​កោះ​ញែក បន្ត​លើកឡើង​ថា ដោយសារ​តែ​ភាព​ធូររលុង នឹង មាន​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​ពិសេស​ទៀត​នោះ គឺ​ចូលរួម​បើក​ដៃ​ដើម្បី​ទទួលបាន​លាភសក្ការៈ​ផ្ទាល់ខ្លួន ដែល​កន្លងមក​ធ្វើអោយ​ក្រុម​ឈ្មួញ​ដុះ​ស្លែ​ទាំងនេះ​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ ក្នុងនោះ​ក៏​មាន​មន្ត្រី​បរិស្ថាន បើ​កដៃ​អោយមាន​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ភ្នំ​និង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​ស្រុក​ពេជ្រ​ចិន្តា​និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​

​ជាក់ស្ដែង​បើ​គិត​ត្រឹម​យប់​ថ្ងៃទី​១១/១២ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំ​ប្រឹងប្រែង​រត់កា​រ​អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ​នោះ ទើប​អាជីវកម្ម​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើរ​បស់​ពួកគេ អាច​ដឹក​ឆ្លងដែន​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​បាន​ដោយ​រលូន​។​

​បើ​តាម​សេចក្តីរាយការណ៍​បានអោយដឹង​ទៀត​ថា ក្រុម​ឈ្មួញ​កំពុង​ត្រៀម​រថយន្ត​ប្រមាណ​ជាង​៣០ ទៅ​៤០​គ្រឿង​ដើម្បី​សម្រុក​ដឹកឈើ ប្រភេទ​ផ្ចឹក ស្រឡៅ សុ​ក្រំ និង​កកោះ កំពុង​ត្រូវប៉ាន់ និង​ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ដាក់​ដាំ​។​

​ក្នុងករណី​នេះ​បើសិនជា​មិន​មានកា​បើកភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ ជា​ពិសេស​មន្ត្រី​ច្រកទ្វា​ដាក់​ដាំ​ទេនោះ ពិត​ណាស់​ក្រុម​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​បទល្មើស​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​ដូច​ពេលបច្ចុប្បន្ន​នេះ​ទេ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com