ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ធ្វើពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុកនៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប

លោកតា សុខ ស៊ាង អាយុ៧៥ឆ្នាំ ចាស់ព្រឹទ្ធា ចារ្យម្នាក់ នៅក្រុងសៀមរាប បានឱ្យដឹងកាលពីរសៀលថ្ងៃ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ថា ពិធីឡើងអ្នកតានេះ មានជាយូរយារណាស់មកហើយ ដោយលោកមិនដឹងថា ចាប់ពីពេលណាមកឡើយ ប៉ុន្ដែនៅឆ្នាំនេះ ប្រជាពលរដ្ឋមកពីភូមិចំនួន៣ បានមកធ្វើពិធីឡើងអ្នកតា ឬពិធីឡើងម្ចាស់ស្រុក នៅក្នុងប្រាសាទអធ្វានេះ។ ដើម្បីសុំឱ្យម្ចាស់ទឹក ម្ចាស់ដីតាមជួយថែរក្សា និងសូមឱ្យអ្នកស្រុក អ្នកស្រែបានសេចក្តីសុខ សប្បាយចៀសផុតអស់គ្រោះកាចចង្រៃទាំងឡាយ ចេញពីភូមិ និងស្រុក ។

 

ក្រុមអ្នកភូមិដែលមានជំនឿលើពិធីឡើងអ្នកតានេះ នៅពេលដែលមានស្នងចូលរូបម្ដង ៗ គឺពួកគេតែងនាំគ្នាសំពះ ព្រមទាំងសូមឱ្យស្នងរូបនោះ ប្រោះព្រំទឹកមន្ត ឬក៏ជួយប្រសិទ្ធពរជ័យសិរីសួស្ដី មកឱ្យពួកគេ។ លោកព្រឹទ្ធាចារ្យ បានបន្ដថា ពិធីឡើងអ្នកតារបស់អ្នកភូមិនេះ តែងតែងធ្វើឡើងជារៀងរាល់ឆ្នាំមិនខានឡើយ នៅក្នុងប្រាសាទអធ្វា។ ពីព្រោះគេជឿថា បារមីរបស់អ្នកតាមួយអង្គព្រះនាមមហារាជ មហាជម្ពូរបានគង់នៅក្នុងនោះ បានជួយព្យាបាលជំងឺពួកគាត់ឱ្យជាសះស្បើយ។

 

សូមបញ្ជាក់ថា ក្នុងពិធីឡើងអ្នកតានោះ គឺមានមនុស្សស្រី៣នាក់ ដោយម្នាក់ជាស្នងរូបឱ្យអ្នកតាម្ចាស់ស្រុកដែលធំជាងគេ ម្នាក់ទៀតជាស្នងរូបពស់ខៀវ រូបយមបាល រូបក្រពើស និងម្នាក់ទៀតគឺជាស្នងរូបរបស់គ្រូបាធ្យាយ ដោយគ្រាន់តែនៅកន្លែងដែលគេត្រូវប្រារព្ធ មានស្លាធម៌ បាយសី មានគ្រឿងសំណែន មានផ្ដិលទឹក និងផ្កាមួយថាស ទៀនធូប ដោយមានចាស់ព្រឹទ្ធាចារ្យ អ្នកស្នងរូប និងក្រុមអ្នកភ្លេងអារក្ស មកជួបជុំគ្នាអុជទៀន ធូប បួងសួងក៏អាចធ្វើទៅបាន។

 

ដោយឡែក នៅវត្ដអធ្វា គឺមានទម្លាប់ខុសពីវត្ដដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដោយ សារវត្តនេះមិនប្រារព្ធធ្វើពិធីបុណ្យពិសាខបូជាទេ ដោយសារតែនៅថ្ងៃ៣កើត ខែពិសាខ ជារៀងរាល់ឆ្នាំគឺអ្នកភូមិតែងនាំគ្នាធ្វើពិធីឡើងអ្នកតា។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏នៅចំថ្ងៃពិសាខបូជានោះ គឺក្រុមអ្នកភូមិតែងនាំគ្នាធ្វើពិធីនិមន្តព្រះសង្ឃឆាន់ចង្ហាន់ នៅលើទួលបុរាណមួយដែលអ្នកភូមិហៅថា ទួលតាមឿង។ នៅថ្ងៃជាមួយគ្នាដែលអ្នកភូមិធ្វើពិធីឡើងអ្នកតា ឬពិធីឡើងម្ចាស់ស្រុកនេះដែរ ក្រៅតែពីអ្នកភូមិបានធ្វើពិធីសែនព្រេន និងបញ្ចូលរូប នៅក្នុងប្រាសាទអធ្វានោះ អ្នកភូមិក៏នៅបន្តធ្វើពិធីនេះនៅកន្លែងទួលតាមឿងទៀត។ នៅលើទួលតាមឿងនោះ គឺក្រុមអ្នកភូមិបានធ្វើពិធីមួយផ្សេងទៀត គឺពិធីបញ្ជូនអ្នកតាឡើងគោក។ ពិធីបញ្ជូនអ្នកតាឡើងគោកនេះ គឺមានន័យថា ជាពិធីមួយដែលគេធ្វើឡើងក្នុងន័យឱ្យអ្នកតានាំយកអស់គ្រោះកាច គ្រោះភ័យ ចង្រៃឧបទ្រពទាំងឡាយចេញពីភូមិ ស្រុកទាំងអស់ ហើយឱ្យនាំមកនូវសេចក្តីសុខ ចម្រើន សិរីសួស្ដីចូលមកជំនួសវិញ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com