ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ប្រជាពលរដ្ឋរស់នៅក្រុងព្រះវិហារស្នើសុំ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ និងឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណះអភិបាលខេត្ត មេត្តាជួយបង្រាល្បែងអនឡាញនៅជិតផ្ទេះរបស់ពួកគាត់ផង .

ប្រជាពលរដ្ឋរស់នៅក្រុងព្រះវិហារស្នើសុំ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ និងឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណះអភិបាលខេត្ត មេត្តាជួយបង្រាល្បែងអនឡាញនៅជិតផ្ទេះរបស់ពួកគាត់ផង .

ព្រះវិហារ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពីសន្តិសុខនៅក្នុងមូលដ្ឋាន ភូមិ-ឃុំរបស់ពួកគាត់ ខណៈល្បែងស៊ីសង ៣ទៅ៤កន្លែង នៅភូមិហ្មសែត និងភូមិអូរខ្លែងព័រគឺ(ឆ្នោតឡូតូតាមអនឡាញ) ហើយក៏ទទូចស្នើរសុំកិច្ចអន្តរាគមន៍ ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ជាពិសេសឯកឧត្ដម គីម រិទ្ធី អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ មេត្តាបញ្ជាកម្លាំងសមត្ថកិច្ច ចុះបង្រ្គាបទីតាំងឆ្នោត ឡូតូ បង្កប់ជលមាន់ តាមអនឡាញ ស្ថិតនៅភូមិ ហ្ម សែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមានទីតាំង៣ទៅ៤កន្លែងគឺ៖

១-ផ្ទះឈ្មោះ ចែ លី
២-ផ្ទះប្តីឈ្មោះ វី ប្របន្ធឈ្មោះសាវ៉េន នៅខាងជើងវត្តប្រយុទ្ធ ទីតាំង
ទី៣ខាងត្បូងវត្តប្រយុទ្ធនៅផ្ទះប្តីឈ្មោះម៉ៅ ប្រពន្ធឈ្មោះ ចាន់ សុខ
ទីតាំងទី៤នៅក្នុងចំណតរថយន្តក្រុងព្រះវិហារ ដែលទីតាំងទាំងនេះបើកល្បែង ឆ្នោតឡូតូ ក៏ដូចជាមាន់ជលតាមអនឡាញ ដែលច្បាប់កំពុងហាមឃាត់ ក៏ដូចជាប្រសាសន៍និងវិធានការ របស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងអណត្តិនេះផងដែរ។
គ្រួសាររងគ្រោះបានលើកឡើងថា ស្របពេលឥឡូវសេដ្ឋកិច្ចកំពុងតែជួបការលំបាក តាមក្រុមគ្រួសារនីមួយៗប្រឈមមុខនិងការខ្វះខាតជាខ្លាំង ស្របពេលនេះដែរក្រុមដែលលបលួចបើកល្បែងស៊ីសងទាំងអស់នេះ បានអូសទាញសមាជិកក្នុងគ្រួសាររបស់ពួកគាត់អោយលួចយកលុយពីផ្ទះ យកទៅលេងល្បែងទាំងនេះ នៅពេលលេងចាញ់អស់មកផ្ទះវិញរករឿងប្រពន្ធកូន ស្ទើររាល់ថ្ងៃ ពេលខ្លះក៏ឈានទៅដល់ការប្រើហឹង្សាក្នុងគ្រួសារថែមទៀតផង។
ហេតុដូចនេះហើយពួកគាត់ក៏សូមសំណូមពរទៅដល់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ជាពិសេសឯកឧត្ដម គីម រិទ្ធី អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ មេត្តាមានវិធានការបង្រ្គាបទៅលើល្បែងស៊ីសងទាំងអស់នេះអោយទាន់ពេលវេលាផងទាន៕

Filed in: រាយការណ៍ពិសេស, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com