ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

កិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្នាំ២០២៤

ខេត្តកណ្តាល៖ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក រដ្ឋបាលខេត្តកណ្តាល ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគ្រោងនឹងប្រណាំងទូក រយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការ-អនុគណៈកម្មាធិការរៀបចំការប្រណាំងទូកទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អតាមមុខការរៀងៗខ្លួន ការងារដែលសំខាន់បំផុតគឺត្រូវរៀបចំពិធីនេះត្រូវសហការគ្នាឱ្យបានល្អ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពបរិស្ថានអនាម័យជាដើម ជាងនេះទៅទៀត ត្រូវយកទឹកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ-កីឡាការិនីប្រណាំងទូក ត្រូវរៀបចំម្ហូបអាហារ ឱ្យបានគ្រប់គ្រាន់ សមរម្យ ត្រៀមរៀបចំកន្លែងស្នាក់នៅ បង្គន់អនាម័យ សំលាកបំពាក់ឱ្យបានល្អប្រសើរ រៀបចំភ្លើងអគ្គីសនីកុំឱ្យដាច់ គណៈកម្មការត្រូវជួបប្រជុំតាមដានលើវឌ្ឍនៈភាពការងាររបស់ខ្លួនជាប្រចាំ។

ឯកឧត្តមបានបញ្ជាក់ថា៖ ដើម្បីបង្កលក្ខណះសប្បាយរីករាយជូនដល់ពលរដ្ឋក្នុងខេត្ត អនុគណៈកម្មការនីមួយៗដែលមានក្នុងសមាសភាពទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កភាពសប្បាយរីករាយ និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋយើងក្នុងនោះត្រូវរៀបចំតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ថា៖ទូកដែលត្រូវចូលរួមប្រកួតនៅថ្ងៃទី១៧-១៨ ខែតុលា ខាងមុខនេះមានទូកចំនួន៦៦ទូក​ រួមមាន៖ទូកង​ ៣៣ទូក​ ,ទូកមួង​ ០៦​ទូក​ ,ទូកខ្នាតអន្តរជាតិ​ ២៧ទូក ក្នុងនោះរដ្ឋបាលខេត្តមានការតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព បាញ់កាំជ្រួច ការប្រគំតន្រ្តី ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារ ជាច្រើនប្រភេទនឹងបង្ហាញពីសមទ្ធិផលមួយចំនួនផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com