ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជាគ្មានទទួលបានប្រយោជន៍អ្វីពីការប្រឹងប្រែង ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះឡើយ

ខេត្តក្រចេះ ៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជាគ្មានទទួលបានប្រយោជន៍អ្វីឡើយពីការប្រឹងប្រែងដោះស្រាយវិបត្តិមីយ៉ាន់ម៉ានោះ គឺចង់ឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ា ពន្លត់ភ្លើងសង្រ្គាមជាមុនសិន ទើបអាចដោះស្រាយបាន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្នុងភូមិកាប៉ូ សង្កាត់អូឫស្សី ក្រុងក្រចេះ ឆ្ពោះ ទៅចំណុចអូរច្រឡង់ ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលសម្របសម្រួលចំពោះបញ្ហាមីយ៉ាន់ម៉ា ទទួលបានការគាំទ្រច្រើនជាងការរិះគន់ ដោយសម្តេចបានចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សា និងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់ ព្រមទាំងការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។

សម្តេចតេជោបានបញ្ជាក់ថា បើមិនជ្រើសយកមធ្យោបាយចរចាទេ មីយ៉ាន់ម៉ា មិនអាចបញ្ចប់បានទេ សម្តេចចង់ឱ្យមានភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាព ដែលប្រទេសសមាជិកអាស៊ានទាំង១០បានខិតខំបង្កើតឡើង។ សម្ដេចបញ្ជាក់ថា៖« ធ្វើប្រធានអាស៊ានមួយឆ្នាំឱ្យខ្ញុំដោះស្រាយ បញ្ហាមីយ៉ាន់ម៉ាចេញ ហើយប្រជាជនមីយ៉ាន់ម៉ាប៉ុន្មានថ្ងៃមុន ចូលមកជេរខ្ញុំវិញ អ្នកខុសហើយ ខ្ញុំគ្មានប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់ម៉ា ឱ្យចេញផុតពីសង្គ្រាមនោះទេ។  ឥឡូវនេះ ប្រជាជនមួយចំនួនជេរទៅដល់ប្រេសិត ពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលគាត់មានការបកស្រាយអំពីដំណើរការ ដែលគេហៅថា ការរៀបចំបែ​ង​ចែកអំណាចជាមួយពួកយោធា។ ដូច្នេះអ្នកចូលទៅជេរប្រមាថ លោកជំទាវប្រេសិតពិសេស ដូច្នេះបើ អ្នកឯងចង់ទាត់ចោលពួកយោធា អ្នកឯងធ្វើសង្គ្រាម ៥០ឆ្នាំបន្ថែមទៀត សូមអញ្ជើញចុះ។ ខ្ញុំរកតែសន្តិភាព និងការពារសន្តិភាព សម្រាប់ប្រទេសខ្ញុំវាគ្រប់គ្រាន់ណាស់ទៅហើយ បើអ្នកវ៉ៃគ្នាអ្នកសុំអញ្ជើញវ៉ៃចុះ ប៉ុន្តែវិធីសាស្ត្ររបស់ខ្ញុំ គឺពន្លត់ភ្លើងសង្គ្រាម នេះសិន»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com