ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

មន្ទីរព័ត៌មានខេត្តកណ្តាល បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ព័ត៌មាននិងសោទស្សន៍..

 

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤នេះ មន្ទីរព័ត៌មានខេត្តកណ្តាល បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារព័ត៌មាន និងសោទស្សន៍ ដោយមានការចូលរួមពី លោក អ៊ុក កំពូល អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ដកណ្តាល លោក-លោកស្រី អនុប្រធានមន្ទីរ ព្រមទាំងការិយាល័យពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក អ៊ុក កំពូល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ គឺដើម្បីរួមគ្នាពិភាក្សា កែលម្អ ផ្លាស់ប្ដូរមតិយោបល និងពិនិត្យដោះស្រាយទៅលើបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក សំដៅដោះស្រាយឱ្យអស់នូវរាល់បញ្ហាប្រឈមទាំងឡាយណាដែលកើតមានឡើងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកអគ្គនាយករង បានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរបស់មន្ទីរព័ត៌មានខេត្តកណ្ដាលទាំងអស់ ដែលបានខិតខំបំពេញតួនាទី បានយ៉ាងល្អប្រសើរ ព្រមទាំងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ជាពិសេសគឺបំពេញការងារបានយ៉ាងល្អប្រសើរក្នុងការងារប្រឆាំងព័ត៌មានក្លែងក្លាយ ការគ្រប់គ្រងលើផ្ទាំងយីហោ អាហ្វីស ប៉ាណូ ការគ្រប់គ្រងអង្គភាពសារព័ត៌មានក្នុងខេត្ត ជាងនេះទៅទៀតនោះគឺមន្ទីរតែងតែរាយការណ៍ និងផ្តល់ព័ត៌មានជូនក្រសួងបានលឿន និងទៀងទាត់ជាប្រចាំ។

បន្ថែមពីលើនេះ លោកលោកអគ្គនាយករង ក៏បានធ្វើការលើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តកណ្ដាលទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាព និងបំពេញតួនាទីរបស់ខ្លួនអោយបានល្អថែមទៀត ដើម្បីធ្វើឱ្យការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព ឈានឆ្ពោះទៅរកគោលដៅ ប្រកបដោយនិរន្តរភាព និងមាននវានុវត្តន៍បានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ដកណ្តាល បានធ្វើការរាយការណ៍អំពីសកម្មភាពការងារពាក់ព័ន្ធនឹងការងារព័ត៌មាន និងសោតទស្សន៍ ដែលមន្ទីរបានសម្រេចបាននាពេលកន្លងមក ព្រមទាំងបានលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីជួយធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។

លោកប្រធានមន្ទីរព័ត៌មានខេត្ដកណ្តាល បានឱ្យដឹងដែរថា គិតត្រឹមខែមីនានេះ ខេត្តកណ្តាលមានអង្គភាពសារព័ត៌ដែលមានស្នាក់ការក្នុងខេត្ត សរុបចំនួន ១៣៥អង្គភាព មានស្ថានីវិទ្យុចំនួន២ និងស្ថានីយ៍ទូរទស្សន៍ខ្សែកាបចំនួន ១។ ចំពោះលទ្ធផលសម្រេចបានរយៈពេល ៣ខែនេះ មន្ទីរបានផ្ដល់សេវាតាមរយៈអង្គភាពច្រកចេញចូលតែមួយខេត្ត បានចំនួន ១៧៩ច្បាប់ ក្នុងនោះគេហទំព័រ ១១ ប៉ាណូ ១៤៦ កាសែត ១ និងអាហ្វីសចំនួន ២១។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com