ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីបិទបូកសរុបលទ្ធផលការងារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល..

(ខេត្តកណ្តាល),នៅថ្ងៃពុធ០៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទបូកសរុបលទ្ធផលការងារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ក្នុងខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងកងកម្លាំងទាំង០៣នឹងមន្រ្តីរាជការ មន្ទីរអង្កភាពពាក់ពន្ធប្រមាណ៣០០នាក់ផងដែរ។

សូមជម្រាបថាៈក្នុងអង្កពិធីនេះ ឯកឧត្តម ឌឹម បូរ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាល ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ជាពិសេសលទ្ធផលប្រឡងប្រណាំងឆ្នាំ២០២៣ លើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងនោះ ប្រភេទលេខ១ មាន ១១៣ ឃុំ-សង្កាត់ និងប្រភេទលេខ២ មាន១៤ ឃុំ-សង្កាត់នោះ។

សូមបញ្ចាក់ថាៈ ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មរបស់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់នេះហើយ ទើបធ្វើឱ្យខេត្តកណ្ដាល មានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អ និងរក្សាបាននូវភាពសុខដុមរមនាជូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរផ្សេងៗជាប្រចាំថ្ងៃ នឹងជួយជំរុញដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន។

ប្រសាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ផ្ដាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ត្រូវគោរពបទបញ្ជា គោរវិន័យរបស់កងកម្លាំង ហើយត្រូវបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ម៉ឺងម៉ាត់ តែទន់ភ្លន់។ លើសពីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង, មានស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវតែមានការសហការធ្វើការជាក្រុម ដើម្បីឱ្យកិច្ចប្រតិបត្តិការទទួលបានជោគជ័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញឱ្យមន្ដ្រីនគរបាលទាំងអស់ ត្រូវបន្ដចូលរួមទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ដោយអនុវត្ដ «៣កុំ ១រាយការណ៍» និងត្រូវអប់រំ ផ្សព្វផ្សាយដល់ក្រុមគ្រួសារ បងប្អូនញាតិមិត្ត អំពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រឿងញៀន ហើយត្រូវធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។

បច្ចុប្បន្នខេត្តកណ្តាលមានប៉ុស្តិ៍នគរបាលរដ្ឋបាលសរុបចំនួន១២៧ ប៉ុស្តិ៍ ហើយចែកចេញជា ២ប្រភេទ ដោយប្រភេទទី១ មានកម្លាំងចាប់ពី ៨ដល់១២នាក់ ឥឡូវមានចំនួន ១២៣ប៉ុស្តិ៍ និងប្រភេទ២ មានកម្លាំងចាប់ពី ១៣ដល់ ១៨នាក់ ឥឡូវមានចំនួន ៤ប៉ុស្តិ៍។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com