ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បើកកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកណ្ដាល..គេហទំព័រ ពន្លឺតាខ្មៅ

 

ខេត្តកណ្ដាល៖ ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) បានណែនាំដល់អាជ្ញាធរខេត្តកណ្ដាល ពិសេសកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានខេត្តកណ្ដាល មិនត្រូវមានការសង្ស័យក្នុងការបង្ក្រាបល្បែងផ្សងសំណាងនានា នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រោះគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) ចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនចំនួន៤ ទីតាំងប៉ុណ្ណោះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលទាំងមូល។

ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) បានណែនាំបែបនេះក្នុងឱកាសឯកឧត្ដមអញ្ជើញជាអធិបតី តំណាង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល, ឯកឧត្តម ឡោក ហ៊ួរ អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា, ឯកឧត្តម អាំង សំបូរ សមាជិកកម្មការទី២នៃរដ្ឋសភា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបី, អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អាជីវករ និងអ្នកពាក់ព័ន្ធមួយចំនួនចូលរួមផងដែរ។

ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) បន្តថា៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) បានចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនចំនួន៤ ទីតាំង រួមមាន៖
1- ក្រុមហ៊ុន ដំរីមាស ឯ.ក ដែលមានអាសយដ្ឋានផ្ទះលេខបេ ៩២៨ ផ្លូវមេត្រី១៤ (បុរីមនោរម្យ ព្រែកតាទែន) ភូមិស្នែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ។
2- ក្រុមហ៊ុន ម៉ូឌែន ឡូតធើរី ឯ.ក មានអាសយដ្ឋានផ្ទះលេខ១២៦J (បុរីវិមានភ្នំពេញ)ផ្លូវលេខ២៤ ភូមិ ក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
3- ក្រុមហ៊ុន ឆ្នោតខ្មែរ មានអាសយដ្ឋានផ្ទះលេខ៣៧៣ ផ្លូវលេខ២០៥ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុង តាខ្មៅ។
4- ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក ដែលមានអាសយដ្ឋានផ្ទះលេខ៥៦-៤៨ ផ្លូវលេខA09 ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ឯកឧត្ដម អគ្គលេខាធិការ(គ.ល.ក) បន្ថែមថា៖ ក្នុងករណីមានល្បែងផ្សងសំណាង ខុសទីតាំងចំនួន៤ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលខាងលើ ត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងមិនត្រូវមានការសង្ស័យថាទីតាំងទាំងនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវឡើង។

ក្នុងឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់អំពីល្បែងស៊ីសងខុសច្បាប់ បើមាននៅខេត្តកណ្ដាល ឯកឧត្ដមនឹងដាក់ដាក់បទបញ្ជាដាច់ខាតថា បើល្បែងស៊ីសងខុសច្បាប់នោះ បានកើតឡើងនៅក្រុង-ស្រុកណាត្រូវឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្រុង ស្រុក ចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នេះជាបន្ទាន់ ហើយបើកើតមាននៅ ក្រុង-ស្រុក ណាមួយ អភិបាលក្រុង-ស្រុក និងកងកម្លាំងសមត្ថកិច្ច ត្រូវរឹតបន្តឹង បើករណីនេះនៅតែមានកើតឡើងនៅដែនសមត្ថកិច្ចខ្លួនទទួលខុសត្រូវ។

ក្នុងឱកាសនោះមន្រ្តីជំនាញ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានឡើងធ្វើបទបង្ហាញ និងពន្យល់អំពីច្បាប់គ្រប់គ្រងល្បែងស៊ីសងមានច្បាប់ និងអត់ច្បាប់ផងដែរ។

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com