ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះណាល និងផ្តល់រង្វាន់ដល់បេក្ខជនប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A ក្នុងក្រុងកំពង់ចាម

កាលពីព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅសាលាខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល និងផ្តល់រង្វាន់ដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន៣២រូប ក្រោមអធិតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចតិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជាជូនចំពោះចៅៗដែលបានជាប់និទ្ទេសA ចំនួន៣២នាក់ ក្នុងក្រុងកំពង់ចាម ព្រមទាំងលោកគ្រូអ្នកគ្រូ ឪពុកម្ដាយអាណាព្យាបាលសិស្សនៅទីនោះក្នុងក្តីនឹករលឹក។

ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្មួយៗ ចៅៗ ដែលបានខិតខំរៀនសូត្របានពូកែរហូតទទួលបាននិទ្ទេស A ទោះបីការសិក្សាឆ្នាំសិក្សា ២០២០-២០២១កន្លងទៅ ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ19 ក៏ដោយ ក៏លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យើងបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទោះបីទៅក្នុង ថ្នាក់នៅតាមផ្ទះសិក្សាតាមប្រព័ន្ធអនឡាញក៏ដោយ ក៏យើងបានគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ក្នុងគោលដៅពង្រឹងគុណភាពអប់រំ សិក្សារួម និងការគោរពនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ បានយ៉ាងល្អប្រសើរ។

ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ក្មួយសិស្សានុសិស្សដែល បានប្រឡង ជាប់និទ្ទេសA ត្រូវខិតខំប្រឹងប្រែងឱ្យ អស់លទ្ធភាពគ្រប់បែបយ៉ាងក្នុងការ សិក្សាតាមគ្រប់ រូបភាពក្នុងការសិក្សាស្រាវជ្រាវទទួលយកចំណេះដឹង រហូតទទួលបានលទ្ធផល ជោគជ័យនៅ ថ្នាក់សកលវិទ្យាល័យបន្តទៀតតាមជំនាញឯកទេសផ្សេងៗ ដើម្បីអនាគតខ្លួន សង្គមគ្រួសារ និងសង្គមជាតិទាំងមូល និងត្រូវចៀសវាងឱ្យឆ្ងាយការប្រព្រឹត្ត អំពើមិនគប្បីទាំងឡាយ ណាដែលនាំឱ្យប៉ះពាល់ដល់ អនាគតខ្លួន សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ មានតែ ចំណេះវិជ្ជានេះឯងដែលធ្វើឱ្យយើងមានអនាគតរុងរឿងនាំមកនូវភាពជោគជ័យ ក្នុងជីវិត ពិសេសធ្វើឱ្យយើងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អដែលជាសសរទ្រូង សម្រាប់ប្រទេសជាតិ។

សូមបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដល់បេក្ខជនជាប់និទ្ទេសA ចំនួន ៣២នាក់ ដោយ ម្នាក់ៗទទួលបាន laptop មួយគ្រឿង ថវិកា ៤០ម៉ឺនរៀល និងសម្ភារសិក្សាមួយចំនួនទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com