ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រគល់-ទទួលបង្គោល និងអំពូលសូឡាចំនួន ១០០ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលបង្គោល និងអំពូលសូឡារបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ដោយមានការចូលរួមពីសំណាក់លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD លោក អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង និងតំណាងអាជីវករ សេវាករ ពាណិជ្ជករនៅក្នុងខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅអគារក្រុមក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ដែលបានខិតខំយកចិត្តទុកដាក់ និងនាំយកអំណោយ ជាបង្គោល និងអំពូលសូឡា មកប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាអំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនសម្រាប់ការបំភ្លឺនៅក្នុងខេត្ត និងនៅក្នុងសហគមន៍ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានខិតខំប្រឹងប្រែងធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីឱ្យមានការបំភ្លឺនៅតាមសហគមន៍ ស្របតាមយុទ្ធនាការ ដែលក្រុមហ៊ុនបានបង្កើតឡើងគឺ ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងតំបន់អាស៊ី ដែលមានអតិថិជនប្រមាណជាង១០លាននាក់ នៅក្នុងទីផ្សារចំនួន ១០ប្រទេស។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ នៅក្នុងទ្វីបអាស៊ី និងបានបោះជំហានចូលក្នុងទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបថ្មី ដែលមានទស្សនវិស័យក្នុងការផ្ដល់បទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រង ហើយក្រុមហ៊ុន បានផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មធានារ៉ាប់រង ដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលជាងមុន ជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តម បន្ថែមថា តាមរយៈទស្សនវិស័យ និងគោលដៅរបស់ក្រុមហ៊ុននេះ បានធ្វើឱ្យគ្រប់អតិថិជនរបស់ក្រុមហ៊ុនទាំងអស់ មានទំនុកចិត្ត និងបានចូលរួមជាមួយក្រុមហ៊ុន ប្រកបដោយការពេញចិត្ត និងមានភាពជឿជាក់ រហូតស្ម័គ្រចិត្តចូលរួមយុទ្ធនាការ ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង ក្នុងការរួមគ្នាទិញបង្គោល និងអំពូលសូឡាឧបត្ថម្ភជូនសហគមន៍ និងតំបន់ជនបទ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានឱ្យដឹងថា ក្រុមហ៊ុន FWD គឺជាក្រុមហ៊ុនអន្តរជាតិ ដែលមានវត្តមានចំនួន ១០ប្រទេសមកហើយ ហើយក្រុមហ៊ុននេះមានបេសកកម្ម និងគោលដៅច្បាស់លាស់ និងផ្តល់បទពិសោធថ្មី លើសេវាកម្មធានារ៉ាប់រងអាយុជីវិត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត។ លោក បញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីធានារ៉ាប់រងនៅក្នុងសហគមន៍ ក្នុងគោលដៅ ដើម្បីចូលរួមចំណែកដល់សហគមន៍ ផ្តល់ជាក្ដីសង្ឃឹម ជាគន្លឹះបន្ថែមទៀត និងជួយកាត់បន្ថយការលំបាកមួយចំនួន និងមួយចំណែកទៀត ក្រុមហ៊ុន FWD ដែលប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងមូលដ្ឋាន និងជាការចូលរួមចំណែកសន្សំសំចៃជាបរិស្ថាន និងជាការតបស្នងដល់អតិថិជន ក្រុមហ៊ុន បានផ្តល់អំពូលសូឡា១ ដល់អតិថិជនម្នាក់ និងសន្សំសម្រាប់ខ្លួនឯង សន្សំសម្រាប់ចូលនិវត្តន៍ សន្សំសម្រាប់បុត្រា បុត្រីជំនាន់ក្រោយ និងមានដាក់ឈ្មោះរបស់ពួកគាត់នៅតាមអំពូលសូឡានីមួយៗផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com