ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

សង្វៀនមាន់​ជល់​និង​អាប៉ោង​មួយកន្លែង ស្ថិតនៅ ភូមិ​ព្រែកជីក ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ សង្ស័យ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ហើយ​ទើប​មិន​បង្ក្រាប​

ខេត្ត​ក្រចេះ ÷ បើ​តាម​ប្រភព​ពី​អ្នកញៀន​ល្បែង​ទាំងនោះ​បាន​បង្ហើប​ឲ្យ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​អោយដឹងថា ម្ចាស់​សង្វៀន​នោះ​មាន​ឈ្មោះ​ទី ១ លោកក្លូ និង​ទី ២ ឈ្មោះ​លោក សាន់ ដែល​ជា​អ្នកមើលការខុសត្រូវ​នៅ​កន្លែង​សង្វៀនមាន់​ជល់​នោះ និង​ជា​អ្នកសម្របសម្រួល​រត់កា​រ​ជាមួយ​នឹង​សមត្ថកិច្ច​នានា​នៅក្នុង​មូលដ្ឋាន​ទាំងអស់​ដើម្បី​ជា​ថ្នូរ​និង​ការ​មិន​ចាប់​។​

​ហើយ​បច្ចុប្បន្ន​នេះ​មាន​សង្វៀនមាន់​ជល់​មួយកន្លែង បើក​លេង​យ៉ាង​អនាធិបតេយ្យ​ស្ទើរតែ​រៀងរាល់ថ្ងៃ គឺ​ចាប់ផ្ដើម​លេង​ជា​រៀងរាល់ថ្ងៃ ដែល​មាន​ទីតាំង​ស្ថិតនៅ ត្រង់​ចំណុច​ភូមិ​ព្រែកជីក ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​។​

​បើទោះបី​នា​សម័យ​កូវី​ដ​១៩​នេះ​ផ្ទុះ​យ៉ាង​ខ្លាំងក្លា​យ៉ាងណាក៏ដោយ ហើយ​ថ្នាក់ដឹកនាំ​លោក​ខំប្រឹងប្រែង​យកចិត្តទុកដាក់​ធ្វើការ​ទប់ស្កាត់ នៅ​ជំងឺ​ដ៏​កាច​សាហាវ​នេះ និង​បាន​បិទ​គ្រប់​ទីកន្លែង​ទាំងអស់​ដែល​មាន​ការជួបជុំ​គ្នា​មិន​ថា​ក្លឹប​កំសាន្ត កាស៊ីណូ ឬ​កន្លែង​កាហ្វេ​អីុន​ធើ​ណែត ខារ៉ាអូខេ និង មិន​ឲ្យ​ជួបជុំគ្នា​ផឹកស៊ី​យ៉ាងណាក៏ដោយ ក៍​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ​មួយ​នេះ នៅតែ​បណ្ដោយ​ឲ្យមាន​សង្វៀនមាន់ជ​ល់លេង​យ៉ាង​អនាធិបតេយ្យ ដោយឡែក​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​មិន​មាន​វិធានការ​ធ្វើការ​បង្ក្រាប​ឬ​ទប់ស្កាត់​ឡើយ ។​

​មហាជន​ដែល​នៅក្នុង​មូលដ្ឋាន​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សង្វៀន​មួយ​កន្លែង​នេះ ព្រោះ​មិន​ដឹង​ថា​អ្នកញៀន​ល្បែង​ទាំងនោះ​មក​ពី​ខាង​ណា​ឬ​ក៍មាន​អ្នក​ផ្ទុក​ជម្ងឺ​កូវី​ដ​១៩ ឬ​ក៍​អត់​នោះ​ទេ​ព្រោះ​មិន​មាន​ពេទ្យ​ចាំ​ពិនិត្យ​សុខភាព​នៅ​ទីនោះ​នោះឡើយ ដែល​បណ្តាល​អោយ​ពួកគាត់​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​នោះ ព្រោះ​ខ្លាច​មាន​ការរីក​រាលដាល​ចូល​ដល់​ភូមិ​ឃុំ របស់​ពួក​គាត់​រស់នៅ​សព្វថ្ងៃនេះ​។​

​ហេតុដូច្នេះ​ហើយ​បានជា​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ និង​លោក​ស្នងការ​ខេត្ត​ឧត្តមសេនីយ៍ទោ លន់ សុផាត ព្រមទាំង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ សាន្ត ប៊ុន​ថា​ន មេត្តា​ជួយ​មាន​វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​នេះ​ផង​ទាន​ចុះ ដើម្បី​កាត់បន្ថយ​នៅ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​19 នេះ​ផង​ទាន​ដើម្បី​រួមចំណែក​ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​ព្រមទាំង​ក្រសួង​សុខាភិបាល​។​

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com