ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ជូនសាធារណជនទៅនឹងគេហទំព័រឈ្មោះ Rikreay-News Cambodia

 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ជូនសាធារណជនទៅនឹងគេហទំព័រឈ្មោះ Rikreay-News Cambodia ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារថា «អះអាងថាខ្លួនជាប៉ូលីសនិងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទា..រលុយចំនួន២០០ដុល្លារពីគ្រួសារជនរ…ងគ្រោះជាថ្នូរនឹងការចុះ.ចា..ប់..ជន..សង្ស័…យ ខណៈជនរងគ្រោះត្រូវគេកា…ប់ស្ទើរតែស្លា…ប់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយខាងលើភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការងារស្រាវជ្រាវបញ្ជាក់ការពិតឲ្យបានច្បាស់លាស់។

ផ្អែកតាមការស្រាវជ្រាវប្រមែលប្រមូលព័ត៌មានជុំវិញករណីការចុះផ្សាយខាងលើ ជាលទ្ធផល៖
ឈ្មោះ ហួត ចាន់សុខ ពិតជាបានទា…រប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយៈគណ…នីABA ឈ្មោះ Hout Chansok ជាថ្នូ..រនឹងការតាមចា..ប់ជនល្មើ…ស និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរង…គ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានតេទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរសព្ទ ០១២-២៩៣ ៤៥៧ ទា..រប្រាក់ចំនួន៣០០$ (បីរយដុល្លារ) បន្ថែមទៀត ដើម្បីធ្វើសោហ៊ុយទៅចា..ប់ជនដៃ..ដល់ តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែមចំនួន៣០០ដុល្លារឡើយ ទើបឲ្យបណ្តាញគេហទំព័រហ្វេសប៊ុកផេកឈ្មោះ Rikreay-News Cambodia បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងលើប្រាកដមែន។ ចំណែកឈ្មោះ ហួត ចាន់សុខ ពិតជាមានចេត..នាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុ..យយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គា.ប់បញ្ជាពីលោកអធិការ នគរបាលស្រុកពញាឮ ឲ្យទៅទា..រប្រាក់ពីជនរងគ្រោះជាថ្នូ..រទៅនឹងការតាមចា…ប់ជន.សង្ស័..យនោះទេ។

លោកឧត្តមសេនីយ៍ទោស្នងការ បានចំណា..ត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិ..សុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ផ្អាកការងារបណ្តោះអា..សន្ន មូលហេតុ ប្រព្រឹត្តកំហុ..សមានចែងក្នុងបទបញ្ជាលេខ០០៦ បបជ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com