ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​ប្រជុំ​ណែនាំ​មន្ត្រីនគរបាល​អោយ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តាម​មណ្ឌល​ចត្តា​ឡី​ស័ក និង​លើក​សរសើរ​មន្ត្រី​មាន​ស្នាដៃ​

​ខេត្ត​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​រៀបចំ​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដែល មាន​ខ្លឹមសារ​ដូចខាងក្រោម​:
-​ផ្តល់​មតិ​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល​បន្ត​យកចិត្តទុកដាក់​ឲ្យ​កាន់តែខ្លាំង អំពី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តាម​មណ្ឌល​ចត្តា​ឡី​ស័ក ក៏ដូចជា​ការប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ដើម្បី​ចៀសវាង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩​។​

-​ប្រគល់​ប័ណ្ណសរសើរ​ដល់​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក​/​ក្រុង សម្រាប់​ផ្តល់ជូន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​ទទួលបាន​ជ័យលាភី​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ឆ្នាំ​២០២០​។​

-​ប្រគល់​ប័ណ្ណសមាជិក ប​.​ស​.​ស​។​

​សមាសភាព​ដែល​ចូលរួម​មាន ៖ -​លោក​-​លោកស្រី​ស្នងការរង -​លោកនាយ​ការិយាល័យ​ទាំង​៣១
-​លោក​អធិការនគរបាល​ទាំង​១១​ស្រុក​/​ក្រុង -​លោក​មេបញ្ជាការ​វរៈ​៦០៥ -​លោក​ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃ​ធំ​។​

​ទន្ទឹម​នោះ​ដែរ ក៏​មាន​ការអញ្ជើញ​ពី​លោក​វេជ្ជបណ្ឌិត ឈឿន បុ​ណ្ណា​រិទ្ធ ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​ចតុមុខ ដែល​ទទួល​ពិនិត្យ និង​ព្យាបាល​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​បស​ស​) ដោយ​ឥតគិតថ្លៃ ដែល​មាន​ទីតាំង​នៅ​ផ្លូវ​លេខ​១១៥ ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com