ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ល្បែងបញ្ជល់មាន់និងអាប៉ោងលំដាប់ VIP ខ្នាតយក្សនៅស្រុករវៀង កំពុងដំណើរការយ៉ាងរលូនអាជ្ញាធរបានឈរមើល..

(ព្រះវិហារ)៖ សង្វៀនបញ្ជល់មាន់និងអាប៉ោង លំដាប់VIP ដ៏ធំ១កន្លែង នៅក្នុងចម្ការស្វាយចន្ទី ចន្លោះគីឡូម៉ែត្រ លេខ៥៥-៥៦ ស្ថិតនៅភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងបើកដំណើរការ អាជីវកម្ម លេងល្បែងស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក.!។
ខណៈសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជា ស្រវាំងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពទាំងនេះ!។
បង្កជាលក្ខណៈងាយស្រួល និងមានសុវត្ថិភាព ដល់ក្រុមអ្នកញៀនល្បែង ក៏ដូចជាម្ចាស់ទីតាំងផ្ទាល់.!។

ករណីនេះ អាជ្ញាធរនិងជំនាញ រុញឱ្យអ្នកកាសែត ចុះទៅបង្ក្រាបល្បែងជាមុនសិន ទើបសមត្ថកិច្ច សហការតាមក្រោយ..!។

ជាក់ស្ដែងៈ នៅវេលាថ្ងៃត្រង់ក្នុងថ្ងៃទី០២.០៧.២០២២ គេឃើញក្រុមអ្នកញៀនល្បែង មកពីភូមិ-ឃុំ ដែលនៅក្បែរ និងមកពីតាមបណ្ដាស្រុកផ្សេងៗ។
បានធ្វើដំណើរប្រសេកប្រសាច តាមដងផ្លូវ ខ្លះជិៈម៉ូតូឌុបគ្នា ស្ពាយកន្ត្រកមាន់ជល់ ខ្លះទៀតជិៈរថយន្តសេរីទំនើបៗ ដឹកមនុស្សរួមនិងកន្ត្រកមាន់ជល់មកជាមួយ.!។
ដើម្បីមកប្រមូលផ្ដុំគ្នា យ៉ាងច្រើនណែនណាន់តាន់តាប់ នៅទីតាំង”សង្វៀនបញ្ជល់មាន់និងអាប៉ោង”ក្នុងចម្ការស្វាយចន្ទី ចន្លោះគីឡូម៉ែត្រ លេខ៥៥-៥៦ ស្ថិតនៅភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង យ៉ាងអនាធិបតេយ្យបំផុត! ។
ព្រោះចំ(ថ្ងៃអាទិត្យ)ដែលជាថ្ងៃគូណាត់ពិសេស ភ្នាល់ចាក់លុយធំៗ..!។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាៈ”សង្វៀនបញ្ជល់មាន់និងអាប៉ោង”លំដាប់VIPខាងលើ.!។
បានចាប់ផ្ដើម បើកដំណើរការ ជាយូរមកហើយ ដោយក្នុង១សប្ដាហ៍លេង០៤ថ្ងៃ.!។
ក្នុងនោះ ពួកគេបើកលេងចល័ត ចំនួន២ទីតាំងក្បែរគ្នា ក្នុងមូលដ្ឋាន ភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង ដដែលទេ..!។

ជាក់ស្ដែងៈទីតាំងទី១ៈ ត្រង់ចំណុចក្នុងចម្ការស្វាយចន្ទី គីឡូម៉ែត្រ លេខ៥៥-៥៦ ស្ថិតនៅភូមិ-ឃុំខាងលើ..!។
២ៈ ក្នុងចម្ការស្វាយចន្ទី.ខាងលិចផ្លូវចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ស្ថិតនៅភូមិ-ឃុំខាងលើ..!។

យ៉ាងណាក្ដី នៅរសៀលថ្ងៃទី០២.០៧.២០២៣ គេសង្កេតឃើញក្រុមអ្នកញៀនល្បែងដែលឈ្នះ បានហ៊ោរកញ្ច្រៀវ សប្បាយយ៉ាងទ្រហឹងអឺងកង ខណៈអ្នកចាញ់មុខក្រៀមក្រំ ប្រឈមឈ្លោះប្រពន្ធកូន នឹងជំពាក់បំណុលគេ..! ។

បើតាមអ្នកញៀនល្បែងបាននិយាយថាៈ”សង្វៀនបញ្ជល់មាន់និងអាប៉ោង”ខ្នាតធំត្រង់ចំណុចខាងលើ គឺលេងភ្នាល់ចាក់លុយធំៗណាស់.!។
ដោយមាន់ជល់១គូៗ ពួកគេភ្នាល់ចាក់លុយ ចាប់ពី១០លានរៀល ទៅ៤០.រៀលឯណោះ!។
ចំពោះអាប៉ោងវិញ ពួកគេ ភ្នាល់ចាក់លុយចាប់ពី ២លានរៀល ទៅ៤០លានរៀល ក្នុងមួយគ្របៗ!។

ជាហេតុនាំឱ្យម្ចាស់ទីតាំង អាចប្រមូលលុយពីការ”ដកតុងហាន់សាវ”បានរាប់សិបលានរៀលក្នុងមួយថ្ងៃៗ សម្រាប់យកមករត់ការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធបានយ៉ាងងាយស្រួល..!។

ជុំវិញករណីនេះ លោក ព្រុំ ស៊ីថា អធិការរងស្រុករវៀង ទទួលផែនព្រហ្មទណ្ឌ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០២.០៧.២០២៣ថា លោកមិនបានដឹងទេ…!ប៉ុន្តែលោក ព្រុំ ស៊ីថា រុញឱ្យអ្នកសារព័ត៌មាន ទៅចាប់ក្រុមអ្នកលេងល្បែងខាងលើដោយខ្លួនឯង ខណៈសមត្ថកិច្ចរបស់លោក ចាំសហការតាមក្រោយ!។

បើតាមលោកអធិការរង គឺភូមិសាស្ត្រនៅទីនោះស្មុកស្មាញ ពិបាកបង្ក្រាបណាស់!។
ម្យ៉ាងវិញទៀត ចម្ងាយពីទីរួមស្រុក ទៅកន្លែងលេងល្បែងជាង៤០គីឡូម៉ែត្រឯណោះ អញ្ចឹងទម្រាំកម្លាំងទៅដល់គេរត់អស់ហើយ..!។
លោកអធិការរង បន្ថែមថាៈ អ្នកលេងល្បែង គេមានខ្សែបណ្ដាញខ្លាំងជាងរូបលោកទៀត ដោយមានអ្នកមើលផ្លូវ ពីចម្ងាយទៀតផង.!។

ចំណែកលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង.បានថ្លែងស្រដៀងគ្នា និងលោកអធិការរងដែរ! ដោយរុញឱ្យអ្នកសារព័ត៌មាន ចាប់ល្បែង និងសហការជាមួយសមត្ថកិច្ចក្នុងការចុះបង្ក្រាប…!។ដោយលោក ហោ ប៊ុនហួរ អះអាងថាៈ ឱ្យតែកម្លាំងចុះទៅ គឺដឹងតែបែកការណ៍រហូត អញ្ចឹងពិបាក។
លោក ហោ ប៊ុនហួរ អះអាងថា(ខ្ញុំប្ដេជ្ញាបង្ក្រាបល្បែង ក្នុងមូលដ្ឋាន)។

បើទោះបីជាលោកអភិបាលស្រុក បានប្ដេជ្ញាបែបនោះក្ដី ប៉ុន្តែធាតុពិតជាក់ស្ដែងៈ សកម្មភាពនៃការ លេងល្បែងខ្នាតធំលំដាប់ VIP ត្រង់ចំណុចខាងលើ គឺនៅតែបន្តសកម្មភាពដដែល..!។ -ឯណាទៅ ភូមិ-ឃុំ-មានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាល បានកំណត់និងដាក់ចេញឱ្យមន្ត្រីមូលដ្ឋានអនុវត្តនោះ..?៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com