ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សេចក្តី​ឆ្លើយ​បំភ្លឺ​របស់​គេហទំព័រ​«​ម្ចាស់​ទន្លេមេគង្គ​»​សូម​ធ្វើ​ការឆ្លើយតប​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​!

ខ្ញុំបាទ​នាយក​ការផ្សាយ គេហទំព័រ​«​ម្ចាស់​ទន្លេមេគង្គ​»​សូម​ធ្វើ​ការឆ្លើយតប​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​!

​ខ្ញុំបាទ​នាយក​ការផ្សាយ គេហទំព័រ​«​ម្ចាស់​ទន្លេមេគង្គ​»​សូម​ធ្វើ​ការឆ្លើយតប​ក្រុមការងារ​ព័ត៌មាន និង​ប្រត្តិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ឲ្យបាន​ជ្រាបថា​៖ ការចុះផ្សាយ​ព័ត៌មាន គេហទំព័រ ម្ចាស់​ទន្លេមេគង្គ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២១ ចុះផ្សាយ​មាន​ខ្លឹមសារ​ថា​: (​សង្វៀន​ជល់​មាន់​មួយកន្លែង នៅ​ភូមិ​ព្រែក​រំដេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម មាន​ផ្លូវ​ចូល​ពី​ភូមិ​វាល​ស្បូវ ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម មាន​ចម្ងាយ​ប្រហែលជា ៣​គីឡូម៉ែត្រ បើក​លេង​រាល់ថ្ងៃ គ្មាន​អ្នកណា​ហ៊ាន​ចុះ​បង្ក្រាប​ឡើយ​) គឺជា​រឿង​ពិត ។ មិនមែន​ក្លែងក្លាយ​ដូច​ក្រុម​ការងារ​ព័ត៌មាន និង​ប្រត្តិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ថា​ក្លែងក្លាយ​នោះ​ទេ​

​គេហទំព័រ​«​ម្ចាស់​ទន្លេមេគង្គ​»​យើង​បាន​ដាក់​តាម​Telegram​សួរ លោក​មេប៉ុសិ៍ ឫស្សីស្រុក លោក​បាន​បញ្ជាក់ថា​៖ ភូមិ​វាល​ស្បូវ​គ្រាន់តែ​ជា​ផ្លូវ​ចូល​ទេ តែ​កន្លែង​លេង​គឺ​នៅ ភូមិសាស្ត្រ ឃុំ​ព្រែក​រំដេង សូម​លោក​ជ្រាប​???

​ទន្ទឹម​និង​នោះ​រឿង​នេះ​ដែរ លោក ជា ធា​រិទ្ធ ស្នងការរង​ខេត្ត​កំពង់ចាម ទទួល​ដឹកនាំ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​បាន​បញ្ជាក់​តាម Telegram ថា ៖ ព័ត៌មាន​ទទួលបាន ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ គាត់​បាន​អោយ​លោក អធិការ​និង​ការិ ស្រាល​ចុះ​ហើយ ប្រហែល​ខានស្អែក​ខ្ញុំ​ចុះ​ទៅ​។​
​ក្រោយ​ពី​គេហទំព័រ​«​ម្ចាស់​ទន្លេមេគង្គ​»​ចុះផ្សាយ​បាន​ប្រហែល​៣​ម៉ោង មាន​ម្ចាស់​សង្វៀន​ជល់​មាន់ ខ​ល​មក​ខ្ញុំ​ជា​នាយក​ការផ្សាយ​សុំ​ដក​រឿង​សង្វៀន​ជល់​មាន​ទៀត មាន​ទាំង​សំលេង​និង​លេខ​ទូរស័ព្ទ ដែលខ​ល​មកសុំដ​ករឿង​សង្វៀន​ជល់មាន់​នេះ​ទៀតផង​។​
​ដូច្នេះ​ហើយ​ខ្ញុំបាទ​ជា​នាយក ការផ្សាយ​គេហទំព័រ​«​ម្ចាស់​ទន្លេមេគង្គ​»​សូម​ជូនដំណឹង​នេះ​ទៅ​លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ជ្រាប​ជា​ព័ត៌មាន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com