ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា២០២៣

ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា២០២៣

 

(ខេត្តកណ្តាល)៖ រសៀលថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣ និងបំពាក់គ្រឿង ឥស្សរិយយសជូនបងប្អូនអតីត យុទ្ធជនកម្ពុជាក្រុងតាខ្មៅ ចំនួន ១១៥០នាក់ នៅសាលាខេត្តកណ្តាល ដើម្បីជាការលើកទឹកចិត្ត និងដឹងគុណចំពោះការលះបង់ សព្វបែបយ៉ាងរបស់បងប្អូនអតីតយុទ្ធជន ដែលមាន គុណបំណាច់ ដ៏ធំធេងចំពោះជាតិ និងមាតុភូមិ និងបានរួមចំណែកក្នុងការចូលរួមអនុវត្ត គោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា នាំប្រទេសជាតិ ទទួលបាន សុខសន្តិភាព និងមានការអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ន។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹងនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ជាន់ថ្នាក់ តែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយជាយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់ជីវភាព រស់នៅ ជូនបងប្អូនអតីតយុទ្ធជន ឱ្យកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្តកណ្តាល បានបន្តថា៖រាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់បងប្អូនអតីតយុទ្ធជននោះទេ តែងតែផ្សារភ្ជាប់ នូវមនោសញ្ចេតនា ដោយក្រុមការងារ អញ្ជើញសាកសួរសុខទុក្ខ ជាប្រចាំ ចំពោះបងប្អូនអតីតយុទ្ធជន ជាមួយនឹងការនាំយកនូវអំណោយ ជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភដោះស្រាយជីវភាពបងប្អូន ដែលមានជីវភាពក្រីក្រ និងមានជំងឺជាដើម។ ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង ក្នុងឱកាសខួបលើកទី១៦ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ ឯកឧត្តមក៏បានស្នើសុំឲ្យ- បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ-បន្តគាំទ្រគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅមានសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ក្នុងឱកាសខួបលើកទី១៦ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ ឯកឧត្តមសូមបួងសួងដល់ទេវតាតាមថែរក្សា បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខសេចក្តីចម្រើន និងមាន អាយុយឺនយូរ មានសុខភាពល្អ។

បន្ទាប់មកគណៈអធិបតី បានឧបត្ថមថវិកា និងផ្តល់អំណោយជូនដល់អតីតយុទ្ធជនចំនួន១១៥០នាក់ ដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះដោយទទួលបាន អង្ករ២៥គីឡូ មី១កេស ត្រីខ២យួរ និងថវិកា២ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com