ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ នាំយក​អំណោយ​ទឹក​សុទ្ធ និង​ថវិកា​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល

ខេត្ត​កណ្តាល​៖ រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា​ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ទទួល​អំណោយ​ទឹក​សុទ្ធ​ចំនួន ២,០០០​កេស និង​ថវិកា​៥០០០$ ពី​លោក កែវ សូ​ថា តំណាង​អោយ​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ អគ្គនាយក​ក្រុមហ៊ុន​អាយ​អិន​ជី holdings co.ltd ក្នុង​គោលបំណង​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ពិសេស​គឺ​ក្នុង​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​៨ ឧសភា ២០២១ ក្រោម​ប្រធានបទ​(​ទាំងអស់​គ្នា​រួម​គ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​ជំងឺ​កូវី​ត​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​)​។​

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ្ញា ដែល​មាន​សទ្ធា​ជ្រះថ្លា​បរិច្ចាក​នូវ​ថវិកា និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ក្នុង​ការជួយ​ដល់​សកម្មភាព​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដែល​នេះ​គឺជា​កាយវិការ​ឆ្លុះបញ្ចាំង​ពី គុណធម៌ សប្បុរសធម៌ ជួយ​ឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល នាពេលនេះ ហើយ​សាខា​សូម​សន្យា​ថា នឹង​យកចិត្តទុកដាក់​ខ្ពស់បំផុត ក្នុង​ការប្រើប្រាស់​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ឱ្យមាន​តម្លាភាព ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្មាន​ការរើសអើង​ពូជសាសន៍ សាសនា ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ស្រប​តាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​អន្តរជាតិ​នៃ​កាកបាទ​ក្រហម​។​

ឯកឧត្តម បន្ថែមថា អំណោយ​ដែល​លោក​ឧកញ៉ា នាំ​មក​នៅ​ពេល​នេះ គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់ ជាមួយ​រាជរដ្ឋាភិបាល ពិសេស​រដ្ឋបាល​ខេត្ត​កណ្ដាល ក្នុង​ការជួយ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ដែល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ស្រប​ពេល​ដែល រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ខេត្ត​កណ្ដាល កំពុង​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ដ៏​កាច​សាហាវ (​កូវី​ដ​-១៩) ដែល​កំពុង​រីក​រាលដាល​នៅក្នុង​សហគមន៍​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com