ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត

 

នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធកម្មវិធីបិទការប្រកួត ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពី សំណាក់ ឯកឧត្តម លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស ដ៏ទៃទៀតយ៉ាងច្រើនកុះករ។
ជាលទ្ធផលនៃការប្រកួតក្នុងចំណោមក្រុមកីឡាតំណាង០៩ក្រុងស្រុក នៃខេត្តបន្ទាយមានជ័យ ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករ ស្រុកម៉ាឡៃ, លេខ២ បានទៅលើក្រុមកីឡាករ ក្រុងសិរីសោភ័ណ និងលេខ ៣ បានទៅលើក្រុមកីឡាករ ក្រុងប៉ោយប៉ែត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកឡើងថា ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យនេះ បានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការគាំទ្រពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានសហព័ន្ធ បាល់ទាត់កម្ពុជា រីឯក្នុងនាមឯកឧត្តមផ្ទាល់ បានធានាឧបត្ថម្ភរាល់ការចំណាយទាំងស្រុងនៅគ្រប់ការប្រកួត ដែលក្នុងឆ្នាំនេះ គឺជាកម្មវិធីលើកទី៤ហើយ ខណៈដែលបច្ចុប្បន្នមាននិស្សិតខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅនិងរៀនសូត្រ នៅរាជធានី ភ្នំពេញ មានរហូតដល់ចំនួន 3,792នាក់។ ឯកឧត្តម សូមសម្តែងការកោតសរសើរយ៉ាងក្រៃលែង ចំពោះគណកម្មការ រៀបចំការប្រកួត និងក្រុមកីឡាករ ដែលបាន ចូលរួមដំណើរការកម្មវិធីមួយនេះរហូតបញ្ចប់ដោយជោគជ័យ និងសូម សម្តែងនូវអារម្មណ៍ មនោសញ្ចេតនាជ្រាលជ្រៅ ចាត់ទុកការរៀបចំការប្រកួតមួយនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់ ព្រោះវាមិនត្រឹមតែ បាននាំមកនូវ សុខភាពប៉ុណ្ណោះទេ គឺថែមទាំងនាំមកជាមួយ នូវមនោសញ្ចេតនាផ្សារភ្ជាប់ នឹកដល់ ស្រុកកំណើត ព្រមទាំង សាមគ្គីភាព មិត្តភាព ហើយក៏ជា មាគ៌ាមួយ ជួយឲ្យយុវវ័យ ជៀសឆ្ងាយអំពី អំពើអបាយមុខ គ្រប់ប្រភេទជាពិសេស ជៀសឆ្ងាយពី គ្រឿងញៀន និងជាស្ពាន ឆ្ពោះទៅរកអាជីពការងារ ប្រកបដោយកិត្តិយស ជាឱកាសបង្កើតនូវមនោសញ្ចេតនាស្និទ្ធស្នាលមួយ រវាងយុវវ័យ ដែលរៀននៅសាលាផ្សេងគ្នា ស្រុកផ្សេងគ្នា បានមកស្គាល់ រាប់អានគ្នាប្រៀបដូចជា បងប្អូនសាច់ញាតិ ផងដែរ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា គាប់ជួនណាស់ យើងនៅខ្វះតែ៤៧ថ្ងៃ រាប់ថយក្រោយទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣ ដូច្នេះការរៀបចំការប្រកួត របស់យើង នាឱកាសនេះ គឺអាចនិយាយបានថា ជាផ្នែកមួយជួយបង្ហាញនូវ ការគាំទ្រ ព្រឹត្តិការដ៏អស្ចារ្យ របស់ជាតិយើងនាពេលខាងមុខ ហើយក៏ជាការរួមចំណែក បង្ហាញនូវការរីកចម្រើន លើវិស័យកីឡា បាល់ទាត់កម្ពុជា បន្ទាប់ពីបានចាប់ផ្តើមឡើងដោយបាតដៃទទេ ក្រោយរបប ៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ ដែលការរីកចម្រើនទាំងនេះ ក៏ដោយសារមានការដឹកនាំ ដ៏ឈ្លាសវៀងវៃ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ ជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាន នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ ជាមេដឹកនាំដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ មានកិត្តិស័ព្ទ ល្បាញល្បីលើពិភពលោក ជាពិសេសក្នុងកាលៈទេសៈប្រឈមជាមួយ សភាពការណ៍រាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ ដែលបានកើតឡើង នាពេលថ្មីៗនេះ សម្តេចតេជោបានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើននិងមានប្រសិទ្ធិភាព ក្នុងការប្រឆាំង កូវីដ-១៩ បានស្តារនូវ ស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតី យ៉ាងឆាប់រហ័ស ទើបយើងមានឱកាស រៀបចំកម្មវិធី ជួបជុំផ្សេងៗ ជាថ្មី ឡើងវិញយ៉ាងសប្បាយរីករាយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយគារវភក្តី ដ៏ស្មោះអស់ពីដួងចិត្ត ប្រកាសគាំទ្រ យ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាល ទី៧នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com