ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ខណ្ឌដង្កោល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងក្នុងកំពុងរីកដុះដាលដូចផ្សិតតែសមត្ថកិច្ចហាក់មិនទាន់បង្ក្រាប

 

(ភ្នំពេញ)៖ ទីតាំងភ្នាល់ល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធ ”អនឡាញ” (អាយផេតនិងឡេបថប) ជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូជាច្រើនកន្លែងក្នុងភូមិសាស្ត្រខណ្ឌដង្កោកំពុងបើកដំណើរការយ៉ាងរលូនខណៈអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់។
ករណីនេះលោក ជឹម សុីថា អធិការខណ្ឌដង្កោ បានថ្លែងថា «លោកមានផែនការបង្ក្រាបហើយ ប៉ុន្តែមិនច្បាស់ទីតាំង»។
សេចក្ដីរាយការណ៍បានឱ្យសារព័ត៌មានយើងដឹងថា ទីតាំងល្បែងអនឡាញទាំងនោះមានដូចជា៖
ទី១.ផ្លូវចូលតាម ហ្គារ៉ាស់សាំង ផ្សារសារឿនយ៉ានី ប្រហែល១០០ម៉ែត្របត់ឆ្វេងប្រហែល៣០ម៉ែត្រ ត្រង់ចំណុចផ្ទះបុកស្នូកឃ័រ ប៊ីយ៉ាស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោដែលមានក្រុមអ្នកញៀនល្បែងមកលេងភ្នាល់ចាក់លុយធំៗយ៉ាងច្រើនកុះកររាល់ថ្ងៃតែម្ដង ។
ទីតាំងទី២.ត្រង់ចំណុចតារាងបាល់ទះខាងត្បូងវត្តជើងឯក ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
៣. ត្រង់ចំណុចចិញ្ចឹមមាន់ជល់ខាងត្បូងវត្តជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
៤. ត្រង់ចំណុចក្រោយហាងគុយទាវ ក្បែរកន្លែងបោះប៊ូរ ខាងត្បូងវត្តជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។


៥. ស្ថិតនៅចំណុចហាងបាយជាប់ច្រកចូលការ៉ាស់ឡាន ក្រុមហ៊ុនស៊ិនទ្រី នៅភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ តែម្ដង។ នេះគ្រាន់តែជាតួរលេខទ្រួសៗ ដែលភ្នាក់ងារសារព័ត៌មានយើងទទួលបានតែប៉ុណ្ណោះ។
ពោលគឺនៅក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ មានទីតាំងល្បែងអនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ ភ្នាល់ដាក់លុយជាច្រើនកន្លែងទៀតដែលកំពុងបើកដំណើរការ និងពុំទាន់រៀបរាប់អស់។
សូមជម្រាបថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដាច់ណាត់ឱ្យអភិបាលរាជធានី ខេត្ត បិទទីតាំងបនល្បែងសុីសងគ្រប់ប្រភេទទាំងអស់ឱ្យខានតែបាន។
ក្នុងនោះសម្តេចបានមានប្រសាសន៍យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណាដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនោះទេ អាជ្ញាធរមានសមត្ថកិច្ចទាំងនោះនឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។
ពាក់ព័ន្ធករណីនេះដែរនៅព្រឹកទី១២ ខែមីនា ឆ្នាំ២០២៣ ភ្នាក់ងារសារព័ត៌មានយើងខ្ញុំបានព្យាយាមសុំការបកស្រាយពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោដោយទូរស័ព្ទចូលហើយប៉ុន្តែគ្មានអ្នកទទួល។
រីឯលោក ជឹម សុីថា អធិការខណ្ឌដង្កោបានថ្លែងថាខ្ញុំមានវិធានការបង្ក្រាបហើយ។ លោកអធិការបន្តថា បងប្អូនអ្នកសារព័ត៌មានជាច្រើនបានផ្សាយខុសទីតាំងទើបពិបាកបង្ក្រាប។
បើតាមលោក ជឹម សុីថា គឺលោកចង់ឱ្យអ្នកសារព័ត៌មានឈរនៅកន្លែងទីតាំងល្បែងផ្ទាល់ រួចរាយការណ៍មកសមត្ថកិច្ចទើបស្រួលលោកចាត់កម្លាំងចុះបង្ក្រាប។
បើទោះបីជាលោកអធិការបានអះអាងថា សមត្ថកិច្ចរបស់លោកមិនស្គាល់ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ ”អនឡាញ” អាយផេតនិងឡេបថបបែបនោះក្ដីប៉ុន្តែធាតុពិតជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោមានល្បែងអនឡាញជាច្រើនកន្លែងកំពុងបើកដំណើរការនរណាក៏ដឹង។ ខណៈថៅកែល្បែងអនឡាញទាំងនោះសុទ្ធតែមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងសមត្ថកិច្ចជាថ្នូរនឹងលាភសក្ការៈ យ៉ាងច្រើននិងទៀងទាត់៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com