ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ទីតាំងហ្គេមបាញ់ត្រីនៅផ្សារទំនើបសុីធីម៉លបង្ក្រាបមិនទាន់មួយដង្ហើមចង្រិតផងឥឡូវបេីកលេងយ៉ាងរំភេីយវិញហើយ,,,

 

ភ្នំពេញ៖ថ្ងៃទី១១.០៣.២០២៣ ពលរដ្ឋលើកឡើងថាទីតាំងល្បែងសុីសងទូហ្គេមបាញ់ត្រីពិតជាត្រីងៀតឆ្លៀតពងមែនដែលមានល្បែងស៊ីសងជាច្រើនមុខទៀតប្រៀបដូចជាទីតាំងកាស៊ីណូដែលមានទីតាំងស្ថិតនៅលើផ្សារ សុីធីម៉ល ជាន់ទី២ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការរាល់ថ្ងៃយ៉ាងរំភើយ សង្ស័យអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា នៅមិនទាន់ដឹងការបើកលេងដំណើរការនៅឡើយទេ ឬគិតថាត្រីងៀតឆ្លៀតពងទើបអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌនៅមិនទាន់ដឹង។

សូមរំលឹកថា ទីតាំងនេះកាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្ដងរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែទីតាំងមួយកន្លែងនេះលិចមុខចេញមក បើកដំណើរការឡើងវិញសារជាថ្មីម្ដងទៀត។

សង្ឃឹមថាត្រីងៀតឆ្លៀតពងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខណ្ឌ៧មករា នៅមិនទាន់ដឹងជុំវិញការបើកលេងល្បែងនេះឡើងវិញប្រជាពលរដ្ឋមជ្ឈដ្ឋាននិងយល់ឃើញថាអាជ្ញាធរខណ្ឌ ៧ មករានិងមានវិធានការដឹកនាំកម្លាំងរបស់ខ្លួនចុះពិនិត្យជុំវិញជាក់ស្ដែងនិងធ្វើការបង្ក្រាបម្ដងទៀត។

ពាក់ពន្ធ័ការបើកកន្លែងលេងល្បែងស៊ីសងនេះយោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា នឹងបន្តដឹកនាំកម្លាំងមូលដ្ឋានរបស់ខ្លួនចុះបង្ក្រាប់ទីតាំងកំពុងតែបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដូចកាស៊ីណូស្ថិតក្នុងជាន់ទី ២ ផ្សារទំនើបស៊ីធីម៉លចៀសវាងការរិះគន់ពីមហាជននិងគ្រប់មជ្ឈដ្ឋានថាបង្ក្រាបល្បែងស៊ីសងបានមួយចំអិនកំពឹសក្រោមហេតុផលត្រូវរូវគ្នាហើយទើបអាចបើកដំណើរការបានឡើងវិញ។

ពលរដ្ឋនៅតែជឿជាក់ទៅលើលោក ថេង សុថុល ទើបតែផ្លាស់ប្ដូរមកកាន់តំណែងជាអភិបាលខណ្ឌ ៧ មករា នាពេលថ្មីៗនេះ ពលរដ្ឋសង្ឃឹមថាលោកអភិបាលខណ្ឌរូបនេះនឹងយកចិត្តដាក់យ៉ាងមុះមុតដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនក្នុងការដឹកនាំចុះបង្ក្រាបទីតាំងបើកលេខល្បែងស៊ីសងបង្កប់ក្នុងផ្សារស៊ីធីមលជាន់ទី ២ចាក់ជាមិនខាន៖ចៀសវាងមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋមកលើអាជ្ញាធរនៅក្នុងមូលដ្ឋានថាមានការបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងមួយកន្លែងនេះអាចបើកដំណើរការបាន។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើននៅតែទទូចស្នើសុំការទប់ស្កាត់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់គោសផ្ទះ-ប្រើប្រាស់គ្រឿងញៀននិងហិង្សាក្នុងគ្រួសារជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com