ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

បទល្មើលរបាំងស្បៃមុងរាប់សិបរបាំ ងកើតឡើងពេញបន្ទុកនៅក្នុងតំបន់អភិរក្សបឹងប្រា  ខេត្តកំពង់ឆ្នាំង គ្មានអ្នកបង្ក្រាប ដល់តែធ្លាយដំណឹងដល់ថ្នាក់លើ ទើបបង្ក្រាបបានខ្លះទាំងចុងដៃចុងជើង

 

ខេត្តកំពង់ឆ្នាំង

បន្ទាប់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបា លខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ក្រុមអ្នកសារព័ត៌មានក្នុងខេត្តជួយចង្អុលបង្ហាញទីតាំងបទល្មើសនេសាទ ជាក់ស្ដែងដែលកំពុងកើតមាននៅតំបន់អភិរក្សបឹងប្រា ស្ថិតនៅក្នុងភូមិក្បាលកន្លង ឃុំពាមឆ្កោក ស្រុកជល់គិរី  ឥឡូវបានចុះបង្ក្រាបបានមួយចំនួនហើយ នៅសល់ច្រើនទៀតពុំទាន់បង្ក្រាបនៅឡើយ។

បទល្មើសនៅព្រែកស្រពៅល្ពាក់ក្នុងការគ្រប់គ្រងរបស់លោកនួនរិទ្ធីនាយរងផ្នែករដ្ឋបាលជលផលស្រុកជល់គីរីលោកលាក់សំអាតនាយសង្កាត់ពាមឆ្កោក គឺកើតមានមិនឆ្ងាយពីរោងសហគមន៍នេសាទក្បាលកន្លង់ ដែលមានលោក សូ ធន់ ជាប្រធានសហគមន៍នៅយាមកាមនៅតំបន់អភិរក្ស ខណ:បទល្មើសដាក់សម្រាស់ និងរបាំងស្បៃមុងបិទភ្ជិតព្រែក និងលបលូយ៉ាងធំជាច្រើននៅចំណុចល្ពៅរពាក់  សំបករាម  ពាមដៃបី បាតមារ បាក់អង្រត់ តានន់ និងបឹងទន្សាយបាតមាជាដើម។

ក្រោយលោកអភិបាលខេត្តទទួលបានរូបភាពទាំងនេះតាមរយៈអ្នកសារព័ត៌មាន ទើបនៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣ ឃើញវត្តមានសមត្ថកិច្ចសង្កាត់ជលផលនពាមឆ្កោក មានគ្នា៦ នាក់ជិះបាឡាពីរគ្រឿង ធ្ទៅវើសកម្មភាពបង្ក្រាបរយៈពេល ៣ម៉ោង តែមិនទាន់អស់ ១០០ ភាគរយនោះទេ ហាក់ធ្វើលំៗប៉ុណ្ណោះ ដោយកាប់លបលូពីរបីកំណាត់ទុកចោលនៅនឹងរបាំងនោះតែម្ដងមិនបានប្រមូលយកទៅទុកឬដុតចោលឡើយ  រួចពួកគេក៏បានវិលត្រឡប់ទៅកន្លែងវិញរសៀលថ្ងៃដដែលនោះ។

ទាក់ទងនឹងករណីបង្ក្រាបនេះលោក លីឡា ក៏បានបញ្ជាក់តាមទូរសព្ទឱ្យដឹងថា បើថ្ងៃនេះបង្ក្រាបមិនអស់ថ្ងៃ ស្អែកលោកនឹងបញ្ជាឱ្យសមត្ថកិច្ចចុះបង្ក្រាបទៀតទាល់តែអស់

ដោយឡែកលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មខេត្តបានលាន់មាត់ថា «ខ្ញុំដល់ឃើញរូបភាពបទល្មើសក្នុងតំបន់អភិរក្សបែបនេះ ខ្ញុំមិនយល់ថាមន្ត្រីនៅមូលដ្ឋានគេកំពង់ធ្វើអីទេ។

បើតាមប្រភពពីពលរដ្ឋក៏បានឱ្យដឹងផងទៀតថា ក្រៅពីបទល្មើសដាក់របាំងស្បៃមុងបិតផ្ចិតព្រែក និងលបលូធំៗក៏មានសកម្មភាពឆក់ត្រីប្រើម៉ាស៊ីនមិនតិជាងជាងដប់គ្រឿង ដែលមានអ្នកយាមចាំមើលផ្លូវទៀតផង។ កើតចេញពីសកម្មភាពនេះនាំឱ្យគេកើតឆ្ងល់ថា មន្រ្តីជំនាញនិងមេសហគមន៍នៅដែនទទួលខុសត្រូវនោះរវល់ធ្វើអ្វីបានជាបទល្មើសកើតមានហើយធ្វើមិនដឹងឬក៏បានកន្ទេលធំបន្លំដេក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com