ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

 

នៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗជាច្រើនដែលថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ និងសរសើរដល់វិភាគទានដ៏សំខាន់ដែលបានចូលរួមចំណែកពីស្ថាប័នអង្គភាពពាក់ព័ន្ធ បានចូលរួមចំណែកក្នុងការធ្វើឲ្យឆ្នាំ២០២២ ក្លាយជាឆ្នាំជោគជ័យក្នុងការងារទូតរបស់កម្ពុជាយើង។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាអង្គសន្និបាតបានពិនិត្យពិភាក្សាអំពីសភាពការណ៍តំបន់ និងពិភពលោក វិភាគនិងវាយតម្លៃអំពីឥទ្ធិពលនិងផលប៉ះពាល់ នៃការប្រែប្រួលដ៏ជ្រាលជ្រៅ និងស្មុគស្មាញខាងភូមិសាស្ត្រនយោបាយ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចមកលើតំបន់ និងប្រទេសកម្ពុជាយើង ដោយបានពិចារណា និងរិះរកជំរុញការកែ

ទម្រង់ស្ថាប័នបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពការការងារ។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថាឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិកាទូតរបស់យើង គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងខណ:ដែលមានការប្រឈមធំៗ ស្មុគស្មាញ និងច្រើនបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិនៃសហគមន៍តំបន់យើងនេះ។ទោះបីកម្ពុជាបានគ្រប់គ្រងដោយជោគជ័យនៃជម្ងឺរាតត្បាតនូវជំងឺកូវីដ-១៩ និងបើកប្រទេសឡើងវិញហើយក៏ដោយ ប៉ុន្តែលេចឡើងនូវបរិបទថ្មីៗនៅបន្តដាក់សម្ពាធធ្ងន់ធ្ងរ លើវិស័យសុខាភិបាលសាធារណៈ ការប្រកួតប្រជែងរវាងមហាអំណាចធំបំផុតទាំង២កាន់តែមានលក្ខណៈអួអាប់ស្មុគស្មាញឡើងទៀតកាន់តែច្រើនបង្កជាសម្ពាធកាន់តែធ្ងន់ធ្ងរមកលើប្រទេសនានាក្នុងតំបន់ ពិសេសមកលើកម្ពុជាយើង។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា

វិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងមនុស្សធម៌នៅមីយ៉ាន់ម៉ា នៅជាបញ្ហាសម្រាប់អាស៊ានហើយបន្ទុកនៃការជួយស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនេះបានធ្លាក់មកលើកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ស្ថានការណ៍នៅឧបទ្វីបកូរ៉េបន្តធ្លាក់ចុះដុនដាបដោយសារការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិកូរ៉េខាងជើង។ ក្នុងពេលសភាពការណ៍នៅសមុទ្រចិនខាងត្បូងរក្សាបានភាពស្ងប់ស្ងៀមបង្គួរ បញ្ហាតៃវ៉ាន់បានក្លាយទៅជាចំណុចក្តៅក្នុងទំនាក់ទំនងចិន-អាមេរិក ពិសេសបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាអាមេរិកដែលកើតឡើងចំថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ប៉ុន្តែរឿងដ៏រន្ធត់ផ្នែកសណ្តាប់ធ្នាប់អន្តរជាតិ ការធ្វើសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែនដែលមកដល់ពេលនេះបានបង្កឲ្យទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់ស្លាប់ រាប់លាននាក់ភៀសខ្លួនហើយហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងនិងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ត្រូវបានបំផ្លាញ។ ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ខាងលើពិតជាបានជះឥទ្ធិពលផ្ទាល់ឬប្រយោលមកលើកម្ពុជាយើងបង្ករជាសម្ពាធធ្ងន់ធ្ងរមកលើអធិបតេយ្យ ឯករាជ្យភាព អព្យាក្រឹត្យភាពនិងការសម្រេចចិត្តនានាខាងនយោបាយរបស់យើងទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។ ប៉ុន្តែដោយសារការប្រកាន់ខ្ជាប់គោលនយោបាយការបរទេសមួយដែលឯករាជ្យផ្អែកលើច្បាប់ផ្អែកលើផលប្រយោជន៍ស្នូលរបស់ជាតិនិងប្រជាជនយើង យើងបានប្រែក្លាយការប្រឈមឲ្យទៅជាកាលានុវត្តភាពនិងបានបង្ហាញឲ្យឃើញសុឆន្ទៈយ៉ាងពិតប្រាកដក្នុងការគោរពច្បាប់គោលបំណងនិងគោលការណ៍ទាំងឡាយនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។នៅក្នុងឱកាសគម្រប់ខួបមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែនប្រទេសចិនបានដើរតួនាទីឈានមុខមួយក្នុងការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងសំណើដែលមាន ១២ចំណុច ។ កម្ពុជាគាំទ្រសំណើរ១២ ចំណុចរបស់ប្រទេសចិនដោយសារសំណើរបស់ប្រទេសចិនចែងអំពីការគោរពច្បាប់អន្តរជាតិគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិដែលជាវិធានសម្រាប់ទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ ដូចជាអធិបតេយ្យភាព បូរណភាពដែនដីនិងឯករាជ្យភាព។

សំណើខាងលើបានអំពាវនាវឲ្យបញ្ឈប់ភាពប្រទូសរ៉ាយផ្នែកយោធាហើយសម្ដេចក៏បានគូសបញ្ជាក់ថាតាមបទពិសោធន៍សង្គ្រាមគឺជាមធ្យោបាយដ៏អាក្រក់បំផុតសម្រាប់បញ្ចប់ឯបទឈប់បាញ់គឺជាមធ្យោបាយល្អបំផុតដើម្បីឈានទៅបញ្ចប់សង្គ្រាម។សំណើរនេះក៏បានអំពាវនាឲ្យមានកិច្ចសន្ទនាសន្តិភាពនិងបញ្ឈប់ទណ្ឌកម្មជាឯកតោភាគីផងដែរ។ សម្ដេចតេជោបន្តទៀតថា គោលការណ៍ខាងលើស្របគ្នាជាមួយនឹងជំហររបស់កម្ពុជាបន្ថែមលើនេះសំណើរបស់ចិនក៏បានផ្ដោតលើទិដ្ឋភាពមនុស្សធម៌សន្តិសុខស្បៀងនិងស្ថាបនាឡើងវិញក្រោយជម្លោះ។កម្ពុជាអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាដ៏យកចិត្តទុកដាក់ចំពោះសំណើររបស់ចិនដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាបញ្ចប់ការឈឺចាប់របស់ប្រជាជន និងការបំផ្លិចផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ និងនាំត្រឡប់មកវិញនូវសន្តិភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com