ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ល្បែង«ភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទ«កាស៊ីណូ » បើកដំណើរការឡើងវិញហើយទីតាំងក្នុងខណ្ឌចំការមន..

 

ភ្នំពេញ៖ ទីតាំងបើកលេងល្បែង«ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ»ដល់ធំ កំពុងតែបើកដំណើរការយ៉ាងរលូន សូមអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងខណ្ឌចំការមន ជួយមានវិធានការចុះបង្ក្រាបផងទីតាំងល្បែងសុីសងមួយកន្លែង ផ្ទះលេខ១អា ផ្លូវ៩៩ កែង នឹងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន  រាជធានីភ្នំពេញ។
ទីតាំងមួយកន្លែងនេះកំពុងតែលួចបើកដំណើរការ អាជីវកម្មល្បែងស៊ីសងខុសច្បាប់ «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ» បើកយ៉ាងរលូនដោយមិនទាន់មានចំណាត់ការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មាន យើងអោយដឹងថា មានទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូស្ថិតនៅសង្កាត់ខាងលើ ដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះធ្វើការបង្ក្រាបឡើយ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ ទីតាំងអុីនធឺណិតបានបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរដោយជនចម្លែកៗចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀម។

ប្រជាពលរដ្ឋដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»។

ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញទីតាំងរបស់ខ្លួន។ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ប្រពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com