ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ល្បែងស៊ីសងហ្គេមបាញ់ត្រីខ្នាតយក្សនៅជាន់ទី៤ផ្សារបឹងត្របែកផ្លាហ្សាក្លាយជាឆ្នាំងបាយដ៏ធំរបស់លោកមេខណ្ឌ និងអធិការហើយមើលទៅបានជាមិនបង្ក្រាប

 

ល្បែងស៊ីសងហ្គេមបាញ់ត្រីខ្នាតយក្សនៅជាន់ទី៤ផ្សារបឹងត្របែកផ្លាហ្សាក្លាយជាឆ្នាំងបាយដ៏ធំរបស់លោកមេខណ្ឌ និងអធិការហើយមើលទៅបានជាមិនបង្ក្រាប.
ចេញផ្សាយ វគ្គ ទី ៤
(ភ្នំពេញ) ៖ បច្ចុប្បន្ន​នេះ​ផ្សារបឹងត្របែកផ្លាហ្សា​ នៅជាន់ទី៤ ស្ថិតនៅ​សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានក្លាយជាឆ្នាំបាយ​ដ៏ធំ​របស់លោកមេខណ្ឌ និងលោកអធិការខណ្ឌចំការមនហើយ បានជាមិនឃើញមានការចុះបង្ក្រាបទាល់តែសោះ ដោយបានបណ្ដែតបណ្ដោយ​ឲ្យដុះស្លែ​ជាកន្លែង​អាណាធិបតេយ្យ​តែម្ដង​។
ទោះបីជាសារព័ត៌មានជាច្រើនអង្គភាព​បានផ្សព្វផ្សាយបែបណាក៏ដោយ ហាក់មិនបានកម្រើកដល់​ដួងចិត្ត​លោក កៀង លក័្ស និង​លោក យិន​ សាន អធិការនគរបាលខណ្ឌចំការមន ឲ្យរូបលោកទ្វេរមានចិត្ត​ចង់បង្ក្រាប​តាមចំណាត់ការ​រាជរដ្ឋបាលនោះទេ។ គេមិនដឹងថា ទីតាំង​បនល្បែង​ហ្គេមបាញ់ត្រីខាងលើនេះ បានផ្ដល់ផលប្រយោជន៍​ដល់​លោកទាំង២ខាងលើនេះ បានច្រើនប៉ុណ្ណាទេ ទើប​បានស្ងៀមស្ងាត់ហាក់គ្មានចិត្ត​ចង់បង្ក្រាបទាល់តែសោះ ទើបបាន​ជាម្ចាស់បន​ល្បែង​ហ៊ានធ្វើអ្វីបានតាមអំពើរចិត្ត​។
សូមជម្រាបជូនថា បញ្ហាបទល្មើស​ហ្គេមបាញ់ត្រីស្ថិតនៅជាន់ទី៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបើកលេងជាយូណាស់មកហើយ ដោយគ្មាន​ឃើញការបង្ក្រាប​ពីសំណាក់អាជ្ញាធរមូលដ្ឋាន និង​សមត្ថកិច្ចទាល់តែសោះ ដោយ​បានអូសបន្លាយរយៈពេលជាយូណាស់មកហើយ សូម្បីរាជរដ្ឋាភិបាល​បាន​ប្រកាសឲ្យបិទល្បែង​ស៊ីសងគ្រប់ទីកន្លែង​ក្ដី។
មហាជន​កំពុង​ទន្ទឹងមើលចំណាត់ការរបស់​លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និង​លោក យិន សាន អធិការនគរបាលខណ្ឌចំការមន តើលោកទាំង​២ហ៊ានបង្ក្រាប​ ល្បែង​ស៊ីសង​ខាងលើនេះដែរឬទេ ព្រោះគ្មានចំណាត់ការយូណាស់មកហើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com