ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

អភិបាលក្រុងតាខ្មៅចាត់តំណាងឲ្យចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ,,,,,,,

 

អភិបាលក្រុងតាខ្មៅចាត់តំណាងឲ្យចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ,,,,,,,

កណ្តាល៖ ផ្លូវបេតុងមួយខ្សែម្ខាងស្ថិតនៅក្នុងភូមិព្រែកតាពៅ ហើយម្ខាងទៀតស្ថិតនៅក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ចូលតាមខ្លោងទ្វារវត្តបទុមសាគរហៅវត្តក្របៅ មានប្រជាពលរដ្ឋឈ្មោះ មាស សាវ៉ាត ភេទស្រី អាយុ៧៣ឆ្នាំ ដែលមានដីផ្ទះរបស់គាត់ជាប់នឹងផ្លូវបេតុងខាងលើនេះ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានលួចបោះបង្គោលរបងរំលោភចូលដីផ្លូវ ដោយពុំបោះបង្គោលឱ្យត្រង់តភ្ជាប់ពីរបងគេខាងមុខនោះទេ គឺគាត់ធ្វើចូលមកក្នុងដីផ្លូវ ទោះបីជាលោកមេភូមិព្រែកតាពៅ និងលោកមេភូមិដើមគ ព្រមទាំងលោកមេបុស្តិ៍សង្កាត់ដើមមៀនចុះមកឃាត់ក៏ដោយ ដូចដែលមានរូបភាពជូនជ្រាបជាភស្តុតាងស្រាប់។ នេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យបណ្ដាញសារព័ត៌មាន យើងដឹងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ប្រភពបន្តថា ដោយឃើញពីទង្វើរបស់គាត់ដូចនេះ ប្រជាជនដែលរស់នៅសងខាងផ្លូវបេតុងនេះ សុំប្ដឹងទៅអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តាំងពីលោកមេភូមិទាំង២គឺ មេភូមិព្រែកតាពៅ និងមេភូមិដើមគ លោកចៅសង្កាត់ដើមមៀន លោកអភិបាលក្រុងតាខ្មៅ និងឯកឩត្តមអភិបាលខេត្តកណ្ដាល មេត្តាជួយសម្រួល និងដោះស្រាយ ដោយឱ្យគាត់ដកបង្គោលចេញពីផ្លូវ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចេញចូលរបស់អ្នកភូមិដោយក្ដីអនុគ្រោះ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា បើពាក្យពេចន៍ឃ្លាប្រយោគមិនត្រឹមត្រូវ សមរម្យ សូមលោកនាយកសាព័ត៌មាន ជួយកែសម្រួល និងជួយផ្សព្វផ្សាយ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងតាមរយះបណ្ដាញសារព័ត៌មានសង្គមឱ្យបានដឹងដល់លោក ដើម្បីចាត់វិធានការចុះមកដោះស្រាយជូនប្រជនទាំង២ភូមិខាងលើដោយក្ដីអនុគ្រោះ។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហាខាងលើ នៅរសៀលថ្ងៃ​អង្គារ ទី​២៤ ខែមករា ឆ្នាំ២០២៣ លោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានឲ្យបណ្ដាញសារព័ត៌មានយើង ដឹងថា លោកបានចាត់តាំងលោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ រួមជាមួយលោក ហែម សំអាង ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ក្រុងតាខ្មៅ មន្ត្រីភូមិបាលក្រុង លោកចៅសង្កាត់រងទី១ សង្កាត់ដើមមៀន លោកមេភូមិព្រែកតាពៅ១ លោកមេភូមិដើមគរ បានចុះពិនិត្យ និងណែនាំករណីប្រជាពលរដ្ឋ ឈ្មោះ មាស សាវ៉ាត បានរៀបចំសាងសង់របងខុសជួរកៀកនឹងផ្លូវបេតុងពេក ស្ថិតនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

លោក ឃឹម សំភារៈ បានបន្តឲ្យដឹងថា ក្រុមការងារបានណែនាំ និងស្នើសុំឲ្យសាមីខ្លួនបញ្ឍប់ការសាងសង់សិន បើករណីចង់សាងសង់បន្តគឺត្រូវថយក្រោយឲ្យស្មើនឹងរបងខាងមុខ។

លោកអភិបាលក្រុងតាខ្មៅបានបញ្ជាក់ទៀតថា ជាលទ្ធផល សាមីខ្លួនបានយល់ព្រមបញ្ឈប់ការសាសង់របងខាងលើនេះបន្តទៀតហើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com