ព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកល្វាឯម ។
ក្នុងនោះមានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងទាំងបី លោកស្រី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោក លោកស្រី ប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក លោក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម លោក ប្រធានផ្នែកសាខាពន្ធដារល្វាឯម នាយសង្កាត់ជលផលល្វាឯម លោក លោកស្រីមេឃុំទាំង១៥ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៥ និងប្រធានប្រជាការពារទាំង១៥ឃុំ។






