ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ជនសង្ស័យ០៤នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន និង លួចកាច់កម៉ូតូ

 

ជនសង្ស័យ០៤នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន និង លួចកាច់កម៉ូតូ

ជនសង្ស័យ​ ឈ្មោះ​ សុខ​ ពៅ​ ភេទ​ប្រុស​ អាយុ​ ២៧ឆ្នាំ​ មុខរបរ​ លក់​ក្ដា​ពុម្ព​ ស្នាក់នៅ​ភូមិ​កាកាប​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ​សែនសុខ​ បាន​សហការ​ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់​ខ្លួន កាលពីវេលាម៉ោង​ ២២:៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែមករា ឆ្នាំ២០២៣​ នៅចំណុចភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជយ័ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ​ ០១គ្រឿង​ ម៉ាក​ ស៊ុយ​ស៊ូ​គីនិច​ ពណ៌​ ស.ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IK-4472​ ប្រព្រឹត្ត​កាល​ពី​​ថ្ងៃ​ទី០៩ ខែមករា ឆ្នាំ២០២៣​ នៅ​ចំណុច​ក្នុង​បុរីមហា​សែន​សុខ​ វិមាន​ទ្រង់​ សង្កាត់ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ។ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ហើយជនសង្ស័យ បានយកស្លាកលេខរបស់ជនរងគ្រោះខាងលើ មកបំពាក់លើម៉ូតូខ្លួនដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចទៀតផង។ និងបន្តស្រាវជ្រាវឃាត់បានបក្ខពួកម្នាក់ទៀត ឈ្មោះ​ ឡូ​ រតនា​ ភេទ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ​ កាលពីវេលា​ម៉ោង​ ៩:៣០​នាទី​ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ២០២៣​ នៅ​ចំណុច​ ភូមិ​វិមាន​ទ្រង់​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ។ ចាប់យកវត្ថុតាង ម៉ូតូ​ស៊ុយ​ស៊ូ​គីនិច​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1BW-8808 ។

ចំណែកឯជនសង្ស័យឈ្មោះ កែវ សម្បត្តិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ អង្គ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ នៅចំណុចផ្លូវរថភ្លើង ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ យឿន វឌ្ឍនះ ភេទ ប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ អង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ធ្លាប់ជាប់ពន្ធនាគារចំនួន០៣ដង) ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដោយចាប់យកវត្ថុតាង ក្រាមសថ្លាចំនួន០៣កញ្ចប់។

ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com