ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៣-២០២៥

 

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៣-២០២៥

ខេត្តកណ្តាល៖ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តកៀរគរថវិកាពីប្រភពនានាជួយគាំទ្រគម្រោងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុកនិង ឃុំសង្កាត់ដែលបានស្នើឡើងក្នុងគោលដៅអភិវឌ្ឍន៍ឲ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ឆ្លើយតប​ទៅនឹងសេចក្តីត្រូវការ​របស់​​ប្រជាពលរដ្ឋ និងជួយពន្លឿន កិច្ចអភិវឌ្ឍន៍​ខេត្តកណ្តាល​ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ​ជូនប្រជាពលរដ្ឋ។

ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៣-២០២៥ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជុំវិញខេត្ត។

ឯកឧត្ដមបានបញ្ចាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងផ្តល់ឱកាសជូនសមានិកអង្គប្រជុំ ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែម ទៅលើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ទាំងខ្លឹមសារ និងទិន្ន័យឲ្យកាន់តែមានភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។

បន្ថែមពីលើនេះ ឯកឧត្ដមគូសបញ្ជាក់ដែរថា  សេចក្តីព្រាងកម្មវិធីវិនិយោគ  បីឆ្នាំរំកិល គឺជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ឃុំ-សង្កាត់ ដែលជាគម្រោងអាទិភាពគាំទ្រពីលទ្ធផលសិក្ខាសាលាសមាហរណកម្មផែនការឃុំសង្កាត់ ថ្នាក់ក្រុង-ស្រុក របស់ខេត្ត និងការគាំទ្រ ពីមន្ទីរវិស័យ អង្គការនានា និងវិស័យឯកជន  សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានប្រសើរឡើង។

លោក ម៉ីន ឈុន ប្រធានមន្ត្រីផែនការខេត្តកណ្ដាល បានឲ្យដឹងថា គម្រោងសកម្មភាពកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៣-២០២៥ សរុបមានចំនួន ៥១០គម្រោង។ បន្ទាប់ពីវេទិកាពិគ្រោះយោបល់គម្រោង៣៤២ ត្រូវបានទទួលការសន្យាគាំទ្រដែល ក្នុងនោះគម្រោងដែលត្រូវអនុវត្តឆ្នាំ២០២៣ មាន ២២៦គម្រោង ដោយឡែកគម្រោងសកម្មភាពអាទិភាព ដែលមិនទាន់មានថវិកាគាំទ្រមាន​​​​​​​​​​​​​ចំនួន ១៦៨គម្រោង។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com