ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់.. ==> ឃាត់ខ្លួនជនសង្ស័យ៧នាក់ ២ករណីផ្សេងគ្នា ដែរពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន..
0

ប្រធានសហគមន៍ភូមិកំពុងអូសនិងឈ្មោះអុីម សារ៉ុម(ហៅម៉ូវ)ប្រធានសហគមន៍ភូមិព្រែកឆ្ដោ រល្បីរន្ទឺពូកែគៀងគរអោយកូនចៅរបស់ខ្លួនប្រព្រឹត្តបទល្មើស

 

ប្រធានសហគមន៍ភូមិកំពុងអូសនិងឈ្មោះអុីម សារ៉ុម(ហៅម៉ូវ)ប្រធានសហគមន៍ភូមិព្រែកឆ្ដោ រល្បីរន្ទឺពូកែគៀងគរអោយកូនចៅរបស់ខ្លួនប្រព្រឹត្តបទល្មើសរបាំងដាក់ដាយធ្វើឲ្យស្ទះចរាចរណ៍ត្រីនៅក្នុងនោះតាមការលើកឡើងរបស់ប្រជាពលរដ្ឋនិយាយតៗគ្នាថាមានរបាំងណរ៉ាវនិងប្រើសមួយរយហើយរបាំងផ្សេងៗគ្រប់ប្រភេទទៀតដាក់ក្នុងដែនសហគមន៍ដែលខ្លួនគ្រប់គ្រងនោះមិនហ៊ានបង្ក្រាបទេដោយសារពួកសហគមន៍ទាំងពីរនាក់នេះប្រព្រឹត្តបទល្មើសដែរហើយបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

យោងតាមប្រភពប្រជាពលរដ្ឋម្នាក់ដែលបង្ហែបឲ្យដឹងថាបុគ្គលឈ្មោះលោកស្រីសំរិទ្ទណុននិងលោកអុីមសារ៉ុមហៅម៉ូវអ្នកទាំងពីរនេះជាប្រធានសហគមន៍គ្រប់គ្រងសហគមន៍នេសាទពូកែសម្រស់សម្រួលហ្នឹងឱ្យប្រជាពលរដ្ឋគាំទ្រនិងផ្ដិតមេដៃដើម្បីខ្ចីដៃប្រជាពលរដ្ឋប្រើទៅរត់ច្បាប់ដើម្បីលាបសក្ការៈដល់ខ្លួនខ្លះនិងផ្ដល់ឲ្យសហគមន៍នេសាទដើម្បីឱ្យមានថវិកាខ្លះសម្រាប់ចំណាយទៅមូលដ្ឋានរបស់ខ្លួននេះហើយគឺជាការបំភាន់ភ្នែកមហាជននិងប្រជាពលរដ្ឋហើយមិនខ្វាយខ្វល់ពីការខុសច្បាប់នោះឡើយ។

មាត្រាទី 12 យោងតាមច្បាប់សហគមន៍នេសាទពុំមានសិទ្ធិ:
លក់ ដោះដូរ ជួល ធ្វើអំណោយ ប្រវាស់ បែងចែក ខ្ចី បញ្ចាំ ឬផ្ទេរកន្លែង នេសាទសហគមន៍បានឡើយ ទោះតាមរូបភាពណាក៏ដោយ :ធ្វើទំនប់ ឬធ្វើនេសាទដែលបណ្ដាលឲ្យរាំងស្ទះមុខព្រែក អូរ ប្រឡាយ ចរាចរត្រី។

ករណីនេះអាចធ្វើបានលុះត្រាតែមានការអនុញ្ញាតជាមុនពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ តាមសំណើររបស់រដ្ឋបាលជលផលថ្នាក់កណ្ដាល ក្រោយពីបានពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ :

បែងចែក ធ្វើជាកម្មសិទ្ធិឯកជន នូវដីព្រៃលិចទឹកនិងព្រៃកោងកាង ដីលិចទឹកព្រមទាំងកន្លែងនេសាទ នៅក្នុងកន្លែងនេសាទសហគមន៍ដើរផ្ដល់ឱ្យសហគមន៍គ្រប់គ្រង ដោយក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ ចុះកិច្ចព្រមព្រៀងផ្សេងៗដែលពាក់ព័ន្ធក្នុងកន្លែងនេសាទសហគមន៍ជាមួយរូវន្តបុគ្គល ឬនីតិបុគ្គលនានា ទោះបីក្នុងករណីស្រាវជ្រាវ វិទ្យាសាស្រ្តក៏ដោយ។

 

ប្រជាពលរដ្ឋនិងមហាជនលើកឡើងថា បើឱ្យឈ្មួញនេសាទរបៀបយ៉ាងនេះ តើពួកគាត់រកស៊ីនេសាទជាលក្ខណៈគ្រួសារ ទៅនេសាទកន្លែងណាវិញ បើពួកគាត់ដាក់របាំងកាត់ព្រែក មិនឲ្យត្រីធ្លាក់ចេញមកទន្លេផងនោះ ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពុងអូសសូមឱ្យលោកប្រាក់លៀងហួរមានតួនាទីជាអនុប្រធានកសិកម្មទទួលបន្ទុកការងារខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងជួយទប់ស្កាត់បទល្មើសគ្រប់ប្រភេទដែលមាននៅក្នុងដែនសហគមន៍ស្ថិតនៅឃុំកំពុងអូសនេះផង។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលស្នើសុំឲ្យអាជ្ញាធរគ្រប់ស្ថាប័នទាំងអស់ ជាពិសេស លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក ដូវ គឹមសុីន អភិបាលស្រុកជលគិរី ចាត់មន្ត្រីថ្នាក់ក្រោម ជួយទប់ស្កាត់ផង ព្រោះបទល្មើសទាំងអស់សុទ្ធតែខុសច្បាប់។

ចំណែកលោកស្រីសំរិទ្ធណុននិងលោកម៉ូវអ្នកទាំងពីរមិនអាចសុំការបំភ្លឺបានទេដោយសារចុចលេខទូរសព្ទរបស់គាត់ចូលហើយគាត់មិនលើក។

តាមការចុះផ្សាយខាងលើនេះពាក់ព័ន្ធទៅលើភាគីណាមួយនិងស្ថាប័នរបស់អស់លោកអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺនិងបកស្រាយគ្រប់ម៉ោងធ្វើការតាមវិជ្ជាជីវៈរបបអ្នកសារព័ត៌មាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com