ល្មើសនេសាទបានមានការកើនឡើងយ៉ាងពេញបន្ទុកនៅស្រុកលើកដែក មន្ត្រីជលផល និងសមត្ថកិច្ចអត់បង្រ្កាប
សូមអានបន្ត..
(កណ្តាល)៖ជនជាតិវៀតណាមកំពុង ប្រព្រឹត្ត បទល្មើសនេសាទអានាធិតេយ្យយ៉ាងកក្រើកនៅតាមដងទន្លេ មេគង្គក្រោមចាប់ពីស្ពានអ្នកលឿងរហូតដល់ព្រំប្រទល់ប្រទសវៀតណាមក្នុងទឹកដីស្រុកលើកដែកខេត្តកណ្តាល ដែលប្រើ ឧបករណ៍ ដូចជាអូសយ៉ាងកាវ និងរុញជន ជាច្រើនទូក បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ខណៈលោកមាសសាន់សង្កាត់រដ្ឋបាលជលផលស្រុកលើកដែកអត់បង្ក្រាប ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាសព្វថ្ងៃនេះជនជាតិវៀតណាមប្រើឧបករណ៍ល្មើសច្បាប់ខាងលើធ្វើ សកម្មភាពជារៀងរាល់យប់ ដែលធ្វើ ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលធ្វើនេសាទលក្ខណៈគ្រួសារ រាយមងចងសន្ទូច បន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសារ ត្រូវបំផ្លាញដោយក្រុមទាំងនេះ។

ប្រជាពលរដ្ឋបានឲ្យដឺងថាជនជាតិវៀតណាម គេធ្វើសកម្មភាពមិនញញឹតនិងច្បាប់ឡើយ ព្រោះគេបានបង់លុយឲ្យលោកមាសសាន់រូចអស់ហើយ បើរុញចំម៉ងឬសន្ទូចរបស់ប្រជាពលរដ្ឋដ៍គេមិន ខ្វល់ដែរ។ ពាក់ព័ន្ធនឹងបទល្មើសនេសាទខាងលើនេះអង្គភាពយើងបានទាកទងទៅលោកចាបច័ន្ទវិទ្យាអភិបាលស្រុកលើកដែកលោកឆ្លើយមិនដឹងចាំមើលគាត់ចាត់ កម្លាំងចុះទៅមើល រីឯលោកមាសសាន សង្កាត់រដ្ឋបាលជលផលស្រុកលើកដែកបានបញ្ជាក់តាមទូរស័ព្ទថាមិនដឹងទេ ។
គួររំលឹកឲ្យដឹងដែរថាសម្តេចក្រឡាហោមសខេងបានព្រមានអភិបាលខេត្តទំាងអស់នៅជុំវិញបឹងទន្លេសាបបើខេត្តណានៅតែមានបទល្មើសនេសាទច្រើននិងត្រូវដកពីតំណែង។
ប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដាឃុំក្នុងស្រុកលើកដែក សូមសំណូមពរដល់លោក ចាបច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក គួរមានប្រធានការ បង្ក្រាបបទល្មើស នេសាទ ដែលបំផ្លាញធនធានធម្មជាតិ ប្រព្រឹត្តដោយជនជាតិវៀតណាម តាមដងទន្លេជារៀងរាល់យប់ផងទាន ដើម្បីថែរក្សា ពូជមច្ឆាជាតិ ទុកឱ្យក្មេងជំនាន់ក្រោយស្គាល់ផង។






