ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

អ្នកនាំពាក្យស្នងការដ្ឋានខេត្តកណ្តាលបញ្ជាក់ពីករណីធ្លុះស័ង្កសីត្រូវកុមារីម្នាក់ឲ្យរងរបួស នៅស្រុកស្អាង,,,,

 

អ្នកនាំពាក្យស្នងការដ្ឋានខេត្តកណ្តាលបញ្ជាក់ពីករណីធ្លុះស័ង្កសីត្រូវកុមារីម្នាក់ឲ្យរងរបួស នៅស្រុកស្អាង,,,,

កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញសង្គម និងបណ្តាញសារព័ត៌មាន មួយចំនួនធ្វើការបង្ហោះ និងចុះផ្សាយថា មានករណីធ្លាក់វត្ថុរឹងត្រូវកុមារីម្នាក់បណ្តាលឱ្យរងរបួស នៅចំណុចភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង។ ភ្លាមៗនោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីខាងលើនេះ។ នេះបើយោងតាមលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានប្រាប់ឲ្យអង្គភាពព័ត៌មាន ឲដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។


លោកឧត្ដមសេនីយ៍ត្រីបានបន្តថា កាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានករណីធ្លាក់វត្ថុរឹងត្រូវរបួសមនុស្សនៅចំណុចភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ជនរងគ្រោះមានឈ្មោះ សីហា អូនយ៉ា ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបន្ទុក មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល រងរបួសក្រោមឆ្អឹងជំនី ផ្នែកខាងស្ដាំ។
លោក ឡាក់ ម៉េងធី បានបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើម្ដាយរបស់ជនរងគ្រោះ កំពុងដេកជាមួយកូនៗ នៅក្នុងផ្ទះស្រាប់តែកូនឈ្មោះ សីហា អូនយ៉ា ភេទស្រី បានស្រែកយំពេលនោះម្ដាយរបស់ជនរងគ្រោះក្រោកមកមើលកូនក៏ស្រាប់តែឃើញមានឈាមនៅចំត្រង់ពោះ របស់ជនរងគ្រោះតែម្ដង។ ហើយបានឆោឡោហៅក្រុមគ្រួសារបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យ។លោកបន្តថា តាមការពិនិត្យនៅកន្លែងកើតហេតុ ឃើញថាស័ង្កសី ដំបូលផ្ទះមានស្នាមធ្លុះ, ក្រណាត់ ចងជាប់់ពិដានធ្លុះ, មុងក៏មានស្នាមធ្លុះ។
លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បានបញ្ជាក់ឲ្យដឹងថា ករណីខាងលើនេះ កម្លាំងជំនាញពាក់ព័ន្ធបានកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីកើតហេតុភ្លាមៗ ហើយកម្លាំងជំនាញកំពុងរងចាំក្រុមគ្រូពេទ្យធ្វើការវះកាត់យកគ្រាប់ចេញតែប៉ុណ្ណោះ ដើម្បីយកមកធ្វើកោសល្យវិច័យឲ្យដឹងការពិត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com