ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​បើក​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡាប្រដាល់ «KRUD គុន​ខ្មែរ​»

 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​បើក​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡាប្រដាល់ «KRUD គុន​ខ្មែរ​»

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​បើក​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡាប្រដាល់ «KRUD គុន​ខ្មែរ​»

នា​រាត្រី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡាប្រដាល់ «Krud គុន​ខ្មែរ​» ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅមុខ​សាលា ខេត្ត​ត្បូងឃ្មុំ រយៈពេល​៣ យប់ ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ , ៣១ ខែធ្នូ ឆ្នាំ ២០២២ និង ថ្ងៃទី​០១ ខែមករា ឆ្នាំ ២០២៣ ដោយមាន​កីឡាករ ខ្មែរ ថៃ ឡាវ ចំនួន ៤០ រូប ធ្វើការ​ប្រកួត ដណ្តើមពាន​រង្វាន់ Krud គ្រុន​ខ្មែរ

ឯកឧត្តម បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ ក្នុងនាម​អាជ្ញាធរ​ដែនដី​ខេត្ត​ត្បូងឃ្មុំ បាន​សំដែង​នូវ​ការរីករាយ ដោយមាន​មាន​កិត្តិយស​វត្តមាន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោកជំទាវ អញ្ជើញ​មក​ចូលក្នុង​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡាប្រដាល់ «Krud គុន​ខ្មែរ​» ហើយ​ជាមួយនេះ​ក៏​ឃើញ​មានការ​មក​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ការបង្ហាញ​ពី​ការស្រលាញ់​គាំទ្រ វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​កំពុងមាន​ការរីក​ចំរើន ហើយ​ជា​មោទនភាព​ដែរនោះ គឺ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ កីឡាករ​ខ្មែរ​យើង​បានធ្វើ​ការប្រកួត​ឈ្នះ​កីឡាករ​ល្បី​ប្រចាំ​ប្រទេស​ថៃ​ថែមទៀត​ផងដែរ ។​

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ដែល​បានរៀបចំ​តុបតែង ទេសភាព ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ បាន​យ៉ាង​ស្រស់ស្អាត ដើម្បី​ចូលរួម​រៀបចំ​បានការ​ប្រកួត កីឡាប្រដាល់ Krud គុន​ខ្មែរ នេះ​ឡើង​យ៉ាង​សសប្បាយរីករាយ។

ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ដែល​បានរៀបចំ​តុបតែង ទេសភាព ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ បាន​យ៉ាង​ស្រស់ស្អាត ដើម្បី​ចូលរួម​រៀបចំ​បានការ​ប្រកួត កីឡាប្រដាល់ Krud គុន​ខ្មែរ នេះ​ឡើង​យ៉ាង​សប្បាយរីករាយ ។​

ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ព្រឹត្តិការណ៍ Krud គុន​ខ្មែរ នេះ​នឹង​រៀបចំ​ធ្វើឡើង ២៥ ខេត្ត ក្រុង ដែលមាន​កីឡាករ​ប្រដាល់ ឡាវ និង​ថៃ មក​ចូលរួម​ប្រកួត​ផងដែរ ។

ទាក់ទង​វិស័យ​កីឡាប្រដាល់ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា ការប្រកួត មាន​ឈ្នះ មាន​ចាញ់ ដូច​ក្រសួង​អប់រំ បានលើកឡើង​នៅពេល​ប្រឡង​ថា អ្នកចេះ គឺជា​ប់ ដូច​នៅក្នុង​ការប្រកួត​ប្រដាល់​នេះដែរ អ្នក​ពូកែ គឺ​ឈ្នះ ហើយ​យើង​អ្នកទស្សនា​សូម​ទះដៃ ទោះ​ខ្មែរ​យើង​ឈ្នះ ឬ​បរទេស​ឈ្នះ​ក៏ដោយ ព្រោះ​ក្នុង​ការប្រកួត​កីឡា សំខាន់​យក​បច្ចេកទេស ។ ដូច្នេះ​សម្រាប់​ការប្រកួត​នេះ ក៏​ជាការ​ហ្វឹកហាត់​កីឡាករ​ខ្មែរ​យើង ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស ឈានទៅ​ចូលរួម​ប្រកួត​ក្នុង​កីឡា​សុ​ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ ខាងមុខនេះ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com