ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

Breaking News: នៅទីបំផុត, សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកតំណែងអភិបាលរងខេត្តកែបចោលហើយ

 

Breaking News: នៅទីបំផុត, សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកតំណែងអភិបាលរងខេត្តកែបចោលហើយ
ភ្នំពេញ៖ នៅទីបំផុត, នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី០២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ការដកតំណែងនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ការសម្រេចដកលោក ភូ លិ ចេញពីអភិបាលរងខេត្តកែប បានកើតមានក្រោយពេលផ្ទុះរឿងអាស្រូវប្រើហិង្សាលើមន្ត្រីសាខាពន្ធដារខេត្តកែប។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ និងស្រ្តីរងអំពើហិង្សាឈ្មោះ ខូវ ហ៊ុយឡាំង បានទៅចូលរួមកម្មវិធីពិសារអាហារសាមគ្គី អបអរសាទរការចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្ត។លុះម៉ោងប្រហែល ៧៖៣០នាទីយប់ បន្ទាប់ពីបានក្រេបដឹកប្តូរនិស្ស័យរហូតស្រវឹងហើយនោះ លោក ភូ លិ បានថើបក្បាលនារីម្នាក់ ជាសាច់ញាតិរបស់ឈ្មោះលោកស្រី ខូវ ហ៊ុយឡាំង ដែលមើលទៅមិនសាកសមនោះឡើយ។
ក្រោយពេលថើមហើយនោះ ស្ត្រីដែលរងការបៀតបៀននេះ លោកនិយាយទៅកាន់ លោក ភូ លិ ថា ធ្វើអ៊ីចឹងមិនសមទេ កុំធ្វើចឹងមិនត្រឹមត្រូវទេ។


ប្រភពបន្តថា ក្រោយនារីរងការបៀតបៀននិយាយបែបនេះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញ។ មួយសន្ទុយក្រោយមក ស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះ ខូវ ហ៊ុយឡាំង និងស្ត្រីរងការបៀតបៀន ព្រមទាំងអ្នករួមតុដទៃទៀត ក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួនដេរប្រមាណ១៦ថ្នេរ។
ប្រភពបន្តទៀតថា ក្រោយពេលកើតហេតុហិង្សា និងការបៀតបៀននេះ លោក ភូ លិ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឡើយ។លោក ភូ លិ មានអតីតភាពជាអភិបាលរងខេត្តកំពត តែព្រោះតែភាពមិនចុះសម្រុងការងារជាមួយមន្ត្រីក្នុងខេត្ត ក៏ត្រូវបានប្តូរទៅកាន់ខេត្តកែបវិញ។
អ្នកដែលធ្លាប់ស្គាល់លោក ភូ លិ បានអះអាងថា លោក ភូ លិ ជាមនុស្សមានចរិតមិនថ្លៃថ្នូរ ជាពិសេសនៅពេលស្រវឹងតែងធ្វើទង្វើមិនគប្បីមួយចំនួនបំបៀបំពានលើកិត្តិយសរបស់ស្ត្រី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com