ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ពលរដ្ឋស្នើសុំដល់សមត្ថកិច្ចគ្រប់ស្ថាប័នមេត្តាជួយមើលនិងទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធទូរទស្សន៍អនឡាញ…

 

ពលរដ្ឋស្នើសុំដល់សមត្ថកិច្ចគ្រប់ស្ថាប័នមេត្តាជួយមើលនិងទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធទូរទស្សន៍អនឡាញ…

កណ្ដាល÷ មានទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ឋទូរទស្សន៍អនឡាញមួយកន្លែង ស្ថិតនៅ ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកទទួលអតិថិជន ឲ្យចូលលេងបានយ៉ាងពេញបន្ទុក តែអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាបឡើយ!
បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា÷ ទីតាំងល្បែងខាងលើនេះ កំពុងកៀងគរគ្នីគ្នាមកជួបជុំ!លេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ឋ

ទូរទស្សន៍អនឡាញមួយកន្លែងជារៀងរាល់ថ្ងៃ គេសង្ស័យទំនង ម្ចាស់ទីតាំងល្បែងមួយនេះ បានផ្ដល់លាភសក្ការ:ប្រចាំខែឲ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មួយចំនួននៅ ក្រុងតាខ្មៅ  ខេត្តកណ្ដាល ជាថ្នូរដើម្បីមិនឲ្យបង្រ្កាប!ទីតាំងនេះហើយមើលទៅ ទើបហ៊ានបើកលេងយ៉ាងពពាក់ពពូនយ៉ាងអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋបានរិះគន់ថា ល្បែងនេះហើយធ្វើឲ្យប្ដី ឬកូនៗពួកគាត់បោះបង់ការងារនាំគ្នាប្រព្រឹត្តល្បែងតែមួយមុខមិនគិតការងារអ្វីទាំងអស់ មិនថាម៉ូតូ ឬមួយទ្រព្យសម្បត្តិនៅក្នុងផ្ទះបន្តិចបន្តួចយកទៅលេងអស់គ្មានសល់!ធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភ និងភ័យខ្លាច អំពើបញ្ហាអសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបាននាំគ្នាធ្វើការសូមសំណូមពរទៅដល់ លោកអភិបាលគណៈអភិបាលខេត្តកណ្ដាល ជាពិសេសលោកស្នងការនគរបាលខេត្តកណ្ដាលសូមមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទ ចុះធ្វើការត្រួតពិនិត្យនឹងសាវជ្រាវភាព នៅទីតាំងល្បែងសុីសងខុសច្បាប់តាមប្រព័ន្ឋទូរទស្សន៍អនឡាញមួយកន្លែងកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ដើម្បីមានវិធានការបង្ក្រាប!ឲ្យធានាបាននូវសន្តិសុខ សុវត្ថិភាព ភូមិ ឃុំ ស្រុកទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញទាំង 7 ចំណុចដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្។

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com