ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ឯកឧត្តម វ៉ាត់ ចំរើន មានក្តីសង្ឃឹមថា កម្ពុជានៅតែមានឱកាស ក្នុងការដាក់ស្នើ គុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នាថ្ងៃអនាគត

កីឡាគុនល្បុក្កតោ ដែលជាមរតកក្បាច់គុនរបស់បុព្ធបុរសខ្មែរនៅតែត្រូវបានបន្តអភិរក្ស និងអភិវឌ្ឍន៍វិស័យនៅក្នុងក្របខ័ណ្ឌជាតិយ៉ាងខ្លាំងក្លា ហើយជាមួយគ្នានោះកម្ពុជា ក៏កំពុងបញ្រ្ជាបការផ្សព្វផ្សាយទៅកាន់ពិភពលោកបន្ថែម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាលើកឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ថា នៅក្នុងគោលដៅរបស់យើងពីពេលកន្លងមករហូតដល់ឆ្នាំ២០៣០ គឺថាមហិច្ឆតាអភិវឌ្ឍន៍ និងអភិរក្សវិស័យកីឡាគុនល្បុក្កតោទៅលើឆាកអន្តរជាតិ ដោយយើងកំពុងបង្កើនគុណភាពគ្រូបង្គោលរបស់កម្ពុជាឱ្យមានសមត្ថភាពឱ្យរឹងមាំសិន ពីព្រោះថា គ្រូបង្គោលដែលចេញទៅផ្សព្វផ្សាយ និងបង្ហាត់បង្រៀន នៅក្រៅប្រទេស មិនត្រឹមតែចេះក្បាច់គុនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែចេះភាសាអង់គ្លេសឱ្យបានច្បាស់លាស់ផងដែរ។ ឯកឧត្តមបន្តថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានកំណត់បង្ហាញថា កីឡា១ប្រភេទដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិត្រូវបានការគាំទ្រចាប់ពី៧៥ ប្រទេសឡើងទៅ។ ដូច្នេះគុនល្បុក្កតោក៏ត្រូវអនុវត្តតាមគោលការណ៍នេះដែរ ដើម្បីទទួលបានការគាំទ្របន្ថែមទៀត នាថ្ងៃអនាគត។

បច្ចុប្បន្ន គុនល្បុក្កតោ ដែលមានក្លឹបហ្វឹកហាត់នៅក្រៅប្រទេសមានត្រឹមតែ៦ប្រទេសប៉ុណ្ណោះ ដោយមិនទាន់ជ្រួតជ្រាបទូលំទូលាយនៅលើឆាកអន្តរជាតិនៅឡើយទេ។ ប្រសិនបើយើងអាចរៀបចំការប្រកួតគុនល្បុក្កតោជើងឯកពិភពលោក រៀងរាល់ឆ្នាំបាន នោះការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោឱ្យទទួលបានការគាំទ្រជាអន្តរជាតិ៧៥ប្រទេស គឺត្រូវការរយៈពេល ២០ឆ្នាំ។ ឯកឧត្តមបានបញ្ជាក់ថា “នេះជាមហិច្ឆតានៃគោលដៅរបស់យើង ដែលត្រូវតែខិតខំដើរឱ្យទៅដល់កម្រិតពិភពលោកបែបនេះ ប៉ុន្តែយើងត្រូវរៀបចំឱ្យគុនល្បុក្កតោមានពុម្ព ឬក្បួនខ្នាតស្តង់ដាតែមួយ ដោយមិនមែនត្រឹមតែគោលដៅដាក់បញ្ជូលកីឡាគុនល្បុក្កតោត្រឹមតំបន់អាស៊ាន ជាពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តជំរុញបញ្ជូលក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះឱ្យឈានដល់កម្រិតទ្វីបអាស៊ី នាថ្ងៃអនាគត ដែលពេលនោះហើយដែលបណ្តាប្រទេសទាំង៤៥នៃទ្វីបអាស៊ីហើយយើងនឹងបន្តសម្រួចគោលដៅរបស់យើងទៅក្នុងកម្រិតពិភពលោក”។ ឯកឧត្តមអគ្គលេខាធិការបង្ហាញនូវឆន្ទៈថា ដូចជាប្រភេទកីឡាតេក្វាន់ដូ ការ៉ាតេ ជាដើមត្រូវបាន ម្ចាស់ក្បាច់គុនទាំងនោះរុញឱ្យដល់កម្រិតពិភពលោកបាន ហេតុអ្វីកម្ពុជាយើងក៏មិនអាចសម្រួចឱ្យដល់គោលដៅធំបែបនេះបាន ដែលទាំងអស់នេះ គឺជាសំណួរឱ្យកូនខ្មែរយើង ដាស់តឿនស្មារតីកូនខ្មែរយើងនាំគ្នាដាក់គោលដៅជម្រុញប្រភេទកីឡាគុនល្បុក្កតោឱ្យដល់កម្រិតអូឡាំពិក ដោយកាលណាប្រភេទកីឡាមួយឈានដល់ក្នុងកម្រិតអូឡាំពិកហើយគឺអ្វីៗទាំងអស់គឺល្អឥតខ្ចោះ និងមានភាពរឹងមាំ ក្នុងការថែរក្សាមរតកវប្បធម៌ក្បាច់គុនប្រពៃណីជាតិខ្មែរយើង នៅលើឆាកអន្តរជាតិបានហើយ។

ជាមួយគ្នានេះ បច្ចុប្បន្ន សហព័ន្ធកីឡាគុនល្បុក្កតោក៏មានគោលដៅអភិវឌ្ឍន៍ និងអភិរក្សក្បាច់គុនមួយនេះឱ្យក្លាយទៅការអប់រំស្មារតីដល់អ្នកហាត់គុននេះផងដែរ ដោយក្បាច់គុនមិនមែនសម្រាប់តែវាយតប់គ្នានោះទេ ប៉ុន្តែក្បាច់គុនគឺជាការបញ្ជ្រាបនូវស្មារតីព្រលឹងវប្បធម៌ អប់រំស្មារតីរបស់មនុស្ស ដោយគ្រោងនឹងបញ្ជូលទៅក្នុងកម្រិតការសិក្សាចំណេះទូទៅ និងគ្រោងបង្កើតក្លិបនៅតាមទីវត្តអារាមប្រមាណ២ម៉ឺនវត្តនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្បាច់គុនល្បុក្កតោធ្លាប់បានដាក់ស្នើទៅអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិផងដែរ ប៉ុន្តែអង្គការយូណេស្កូបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយសារកម្ពុជាមិនទាន់បានបំពេញគ្រប់លក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមិនទាន់ធ្វើឱ្យក្បាច់គុននេះមានលក្ខណៈសហគមន៍ ក្នុងក្របខ័ណ្ឌជាតិ។ ប៉ុន្តែទោះយ៉ាងនេះ ក្តី ឯកឧត្តម វ៉ាត់ ចំរើន នៅតែមានក្តីសង្ឃឹមថា កម្ពុជានៅតែមានឱកាស ក្នុងការដាក់ស្នើ គុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នាថ្ងៃអនាគតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com