ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

លោកសិទ្ធឡោះ ស្នងការខេត្តបន្ទាយមានជ័យ សង្ស័យគ្មានសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាប បនល្បែងស៊ីសងជល់មាន់ នៅក្នុងកាស៊ីណូអូរនាង

 

លោកសិទ្ធឡោះ ស្នងការខេត្តបន្ទាយមានជ័យ សង្ស័យគ្មានសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាប បនល្បែងស៊ីសងជល់មាន់ នៅក្នុងកាស៊ីណូអូរនាង

បន្ទាយមានជ័យ៖កាស៊ីណូអូរនាង មានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ? ប៉ុន្តែម្ចាស់កាស៊ីណូអូរនាង ត្រូវបានគេសង្ស័យថា បានបើកដៃអោយជនជាតិខ្មែរ ប្រមូលផ្តុំក្បាលគ្នាចូលទៅលេង ដោយស្រែកហ៊ោរកញ្ជ្រៀវអឺងកង (ពោល)ដោយពួកគេបានភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយពួកគេហាក់គ្មានញញើតច្បាប់ ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

សូមជម្រាបថា?កាស៊ីណូអូរនាង មានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះមហាជន បានដាក់ការសង្ស័យថា?អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ  កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងកាស៊ីណូខាងលើនេះ ដោយផ្គើនមិនអនុវត្តន៌តាមការណែនាំ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ក្នុងនោះស្ថាប័នមួយនេះ មិនតម្រូវអោយមានជនជាតិខ្មែរចូលទៅលេងជាដាច់ខាត។ សូមជម្រាបថា ករណីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ជាពិសេសផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែននោះ សង្ស័យតែអស់លោក អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនិងករណីខាងលើនេះ លោកសិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ បានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា?លោកនិងអោយ លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត ចុះទៅត្រួតពិនិត្យ ដើម្បីមានវិធានការណ៌ ប៉ុន្តែលទ្ធផលមកទល់និងពេលនេះ បង្ក្រាបបានតែខ្យល់ ដោយទំនងលោកសិទ្ធ ឡោះ គ្មានសមត្ថភាពក្នុងការទប់ស្កាត់បង្ក្រាបបបនល្បែងជល់មាន់នៅក្នុងកាស៊ីណូអូរនាង នោះទេ?  (ពោល)ទំនងអាចដូចមហាជនបានលើកឡើងខាងលើអញ្ចឹង សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទេដឹង?។

មហាជនសូមអំពាវនាវ​ដល់ លោក នេ​ត សា វឿន ពិសេសលោកសុខផល សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបនល្បែងកាស៊ីណូរខាងលើនេះ ដែលគេសង្ស័យថា?បានបើកដៃអោយជនជាតិខ្មែរ ចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ជាពិសេសសូមមានវិធានការទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលកំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com