ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

លោកឧញ៉ា ពុង ឃាវសែ សម្រេចផ្ដល់អាហារូបករណ៍មិនបង់ថ្លៃសិក្សា១០០% ចំនួន ៣៥ កន្លែង សម្រាប់ការសិក្សាមួយចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ STEM

រាជធានីភ្នំពេញ ៖ ដើម្បីរួមចំណែកជាមួយនិង ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ឲ្យសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ស្ដីពីការអប់រំនៅកម្ពុជា ក៏ដូចជាការគាំទ្រគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ លោកឧញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យបច្ចេកវិទ្យា​ និងវិទ្យាសាស្ដ្រកម្ពុជា (Cam Tech) បានសម្រេចផ្ដល់អាហារូបករណ៍មិនបង់ថ្លៃសិក្សា១០០% ចំនួន ៣៥ កន្លែង សម្រាប់ការសិក្សាមួយចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ STEM។

ក្នុងលិខិតមួយច្បាប់ផ្ញើជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង បានគូសបញ្ជាក់ ចំពោះអាហារូបករណ៍១០០% ដែលសាកលវិទ្យាល័យបច្ចេកវិទ្យា​ និងវិទ្យាសាស្ដ្រកម្ពុជា (Cam Tech) ផ្តល់ជូនសិស្ស និស្សិតមានដូចជា៖

១. អាហារូបករណ៍សម្រាប់ស្ដ្រីលើជំនាញ STEM ចំនួន ១០ កន្លែង

២.​ អាហារូបករណ៍សមធម៌សម្រាប់សិស្សមកពីបណ្ដាខេត្ដ ចំនួន ១០ កន្លែង

៣. អាហារូបករណ៍សម្រាប់សិស្សទូទៅចំនួន ១៥ កន្លែង។

ចំពោះមុខជំនាញឯកទេសដែលត្រូវសិក្សាមាន៖ វិស្វកម្មរ៉ូបូត និងស្វ័យប្រវត្ដិកម្ម, សន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណិត, វិទ្យាសាស្រ្ដនិន្នន័យនិងបញ្ញាសិប្បនិម្មិត, បច្ចេកទេសអប់រំ, ស្ថាបត្យកម្ម និងការរចនាផ្នែកខាងក្នុង។

ជាមួគ្នានោះចំពោះលក្ខខណ្ឌនៃការផ្ដល់អាហារូបករណ៍ បេក្ខជន និងបេក្ខនារីត្រូវបំពេញដូចជា៖

១. ជាជនជាតិខ្មែរ

២. បានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (និទន្ទេសទាបបំផុត D)

៣. មានអាយុមិនលើសពី ២៥ ឆ្នាំ

៤. បានឆ្លងកាត់ការប្រឡងជ្រើសរើស និងសម្ភាសជាប់នៅសាកលវិទ្យាល័យខេមតិច

និង៥. មានការប្ដេជ្ញាចិត្ដជានិស្សិតពេញម៉ោង និងចូលរួមកម្មវិធីហាត់ការងារ។

ដើម្បីដាក់ពាក្យស្នើសុំបេក្ខជន និងបេក្ខនារី ត្រូវអនុវត្ដដូចខាងក្រោម៖ ចុចតំណភា្ជប់់

Application Form

 បន្ទាប់មកបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ និងភ្ជាប់មកជាមួយ (upload) នូវតម្រូវការឯកសារមួយចំនួន ភ្ជាប់មកជាមួយ (upload) វីដេអូមានរយៈពេល ០៣នាទី ជាភាសាអង់គ្លេស (ធ្វើជា -MP4 និងផ្ដល់តំណភ្ជាប់វីដេអូ ដែលបាន upload ក្នុង YouTube ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com