ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ប្រជាពលរដ្ឋឆ្ងល់ថា! ព្រៃកោងកាង ជាច្រើនហិកតា នៅក្រុងកែប កំពុងរងការទន្ទ្រានកាន់កាប់ដោយឈ្មួញ

 

ព្រៃកោងកាង ជាច្រើនហិកតា នៅក្រុងកែប កំពុងរងការទន្ទ្រានកាន់កាប់ដោយឈ្មួញ
ខេត្តកែប៖ប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប បានឲ្យដឹងថា ដីព្រៃកោងកាង និងព្រៃលិចទឹក ជាជម្រកត្រីពង នៅចំណុចខាងលើនេះ ច្រើនហិកតា ត្រូវអ្នកមានលុយ ម្នាក់ធ្វើសកម្មភាព ទន្ទ្រានកាន់កាប់មិនទាន់ដឹងថា មានច្បាប់ឬអត់ច្បាប់យ៉ាងណានោះទេ។ ប៉ុន្តែនេះ មន្ត្រីអាជ្ញាធរ សង្កាត់អូក្រសារ ក៏ដូចជាមន្ត្រីអាជ្ញាធរ ក្រុងកែប ព្រមទាំងប្រធាន មន្ទីរកសិកម្មនៅខេត្តកែប នៅមិនទាន់ចាត់វិធានការទៅលើ​ក្រុមអ្នកធ្វើសកម្មភាព ទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ដីព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ នៅតំបន់ខាងលើនៅឡើយទេ។

ហេតុនេះហើយទើបប្រជាពលរដ្ឋលើកឡើងថា សង្ស័យមានការឃុបឃិតជាប្រព័ន្ធទើបសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាង នៅសង្កាត់អូរក្រសារ ក្រុងកែប  អាចប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានការទប់ស្កាត់បែបនេះ។
ករណីនេះប្រជាពលរដ្ឋក្នុងសង្កាត់ អូរក្រសាបានអំពាវនាវឲ្យ អភិបាលខេត្តកែប ព្រមទាំងប្រធានមន្ទីរពាក់ ព័ន្ធក្នុងខេត្តកែប មេត្តាចាត់វិធានការទប់ស្កាត់ សកម្មភាពទន្ទ្រាន កាន់កាប់ដីព្រៃកោងកាង និងព្រៃលិចទឹក តាមតាមដងព្រែក  ជាបន្ទាន់ប្រកបដោយប្រសិទ្ធភាពពិតប្រាកដ។ ដោយហេតុថា​ មួយរយៈកន្លងទៅនេះ ដីព្រៃកោងកាង និងព្រៃលិចទឹកជាច្រើនហិកតា​ ត្រូវវិនាសហិនហោចស្ទើរអស់ហើយ បែជាលោកចៅសង្កាត់ អូរ ក្រសារ និង លោកអភិបាលក្រុង បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការរស់នៅខេត្តកែប សូមសំណូមពរទៅដល់ លោក ឌិតទីណា រដ្ឋម ន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយដាក់មន្ត្រីចុះ មកស៊ើបអង្កេត បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹក នៅចំណុចភូមិឃុំខាង លើនេះផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com