ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

«អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បានអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក. »

 

«អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បានអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក. »

មហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បាន និងកំពុងបន្តប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី នាររសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរបៀបវារៈសំខាន់ៗរួមមាន កិច្ចពិភាក្សាលើសកម្មភាព និងការសម្រេចបានកន្លងមក ក៏ដូចជាការពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។

ក្នុងវគ្គពិភាក្សារសៀលនេះ មានការឡើងធ្វើជារបាយការណ៍ និងបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកា នៃអង្គមហាសន្និបាត ដើម្បីផ្តល់ជាធាតុចូល មតិយោបល់ទាំងលើរបាយការណ៍ទិសដៅការងារ និងកិច្ចពិភាក្សាផ្សេងៗទៀតដែលបានកំណត់ក្នុងរបៀបវារៈ។

ជាមួយគ្នានេះដែរ ក្រោយបញ្ចប់វគ្គបពិភាក្សា ឯកឧត្តម ឌី វិជ្ជា អនុប្រធានសសយក និងជាប្រធានអនុគណៈកម្មការដឹកនាំវិសោធនកម្មលក្ខន្តិកៈ បានធ្វើរបាយការណ៍ស្តីពីសំណើរវិសោធនកម្មលក្ខន្តិកៈស.ស.យ.ក. ជូនដល់អង្គពិធី។ ​ដោយបានកត់សម្គាល់នូវដំណើរវិវត្តឥតឈប់ឈរ និងចុងក្រោយនៃបរិបទសង្គម នយោបាយ និង សេដ្ឋកិច្ច អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បានអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ខ្លួនដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក. សំដៅធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការជំរុញបេសកម្ម និងលើកស្ទួយបុព្វហេតុ ស.ស.យ.ក.។

តាមរយៈស្មារតីឯកភាពជាឯកឆ្ឆនៈ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស ស.ស.យ.ក. ឯកឧត្តម ទៀ សីហា ជាអនុប្រធានស.ស.យ.ក. ព្រមទាំងសមាជិក គណៈអចិន្រ្តៃយ៍បន្ថែមចំនួន ០៩ រូប រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ថ្មីបន្ថែមចំនួន ២០៣ រូប។

សូមជម្រាបជូនដែរថា មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ស.ស.យ.ក.រយៈពេល២ថ្ងៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន, (២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក. (៣) បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល, និង (៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com