“កីឡា ដេីម្បីសុខភាព សាមគ្គីភាព និងការអភិវឌ្ឍន៍”
អបអរសាទរពិធីបេីកការប្រកួតបាល់ទាត់ដណ្តេីមពានរង្វាន់យុវជនប្រចាំស្រុកល្វាឯម អាយុក្រោម២២ឆ្នាំ ឆ្នាំ២០២២!
នៅព្រឹកថ្ងៃសៅរ៍ ៣កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបេីកការប្រកួតបាល់ទាត់ដណ្តេីមពានរង្វាន់យុវជនស្រុកល្វាឯម អាយុក្រោម២២ឆ្នាំ ប្រចាំឆ្នាំ២០២២ ដោយទទួលបានការឧបត្ថម្ភទាំងស្មារតី សំភារៈ និងថវិកា អំពីសំណាក់ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកល្វាឯម ទទួលបន្ទុកការងារយុវជន និងលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកល្វាឯម។
ដោយមានការចូលរួមពីសំណាក់លោក-លោកស្រីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក, ប្រធានយុវជន ស.ស.យ.ក ឃុំទាំង១៥, អាជ្ញាធរមូលដ្ឋានឃុំទឹកឃ្លាំង, ក្រុមការងារបច្ចេកទេសរៀបចំការប្រកួត, អ្នកដឹកនាំក្រុមកីឡាតាមបណ្តាឃុំ និងប្អូនៗជាកីឡាកចូលរួមទាំង១៦ក្រុម។
នៅក្នុងឪកាសថ្ងៃបេីកនៃពិធីនេះផង ក៏មានការប្រកួតចំនួន១គូ រវាងក្រុមកីឡាយុវជនឃុំ ទឹកឃ្លាំង ប្រកួតជាមួយក្រុមកីឡាយុវជនឃុំបារុង។






