ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

នាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្តាំផ្ញើ​ដល់នាយ​នគរបាល និង​ពល​នគរបាល​ទាំងអស់ត្រូវ​រួបរួម​គ្នា​ធ្វើ​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ខិតខំ​ទប់ស្កាត់ឱ្យបាន​នូវ​បទល្មើស​នានា

 

នាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្តាំផ្ញើ​ដល់នាយ​នគរបាល និង​ពល​នគរបាល​ទាំងអស់ត្រូវ​រួបរួម​គ្នា​ធ្វើ​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ខិតខំ​ទប់ស្កាត់ឱ្យបាន​នូវ​បទល្មើស​នានា

កណ្តាល៖ ​លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ និង លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលនាព្រឹកថ្ងៃ​ទី​២៤  ខែវិច្ឆិកា ឆ្នាំ​២០២នេះបានអញ្ជើញជាគណៈអធិបតី ក្នុងពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំងមុខ​តំណែង និង​បំពាក់​ឋានន្តរ​ស័ក្តិ ជូន​ដល់​មន្ត្រី​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ដកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមន្ត្រីរាជការជាច្រើនរូបទៀត។
នាឱកាសនោះ លោក គង់ សោភ័ណ្ឌ បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញការងារ​នាពេល​កន្លងមករបស់មន្រ្តីនគរបាលដែលទទួលបានការតែងតាំង និងបំពាក់ឋានន្តរសក្តិ​នាឱកាសនេះ ក៏ដូចជាមន្រ្តីនគរបាលគ្រប់ថ្នាក់ ដែលបានអនុវត្តយ៉ាងយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នា​ប់​របៀបរៀបរយសាធារណៈ ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ការរួមសាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​​​យ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន​ ​​​ការផ្តល់​សេវា​សាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ជាពិសេស​បានយកចិត្តទុកដាក់ចូលរួមយ៉ាង​សកម្ម និងប្រកបដោយភាពម្ចាស់កា​រ ក្នុងការអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល​​​ក្នុងការបង្ការ និង​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកអភិបាលខេត្ត បានស្នើដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈស្នងការ មន្រ្តីនគរបាល​គ្រប់ផ្នែក គ្រប់ថ្នាក់ សូមបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយមន្រ្តីដែលទទួលបានការតែងតាំង និងបំពាក់ឋានន្តរសក្តិ នាឱកាសនេះ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធរណៈដើម្បីផ្តល់ឱកាសដល់រដ្ឋបាលខេត្ត មានលទ្ធភាពក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនជាបន្តទៀត។


ក្នុងពិធីនេះដែរ លោកនាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បានសំណេះសំណាល និង​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​ក្រឡា ហោម ស ខេ​ង ឧ​ប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ចូលរួម​អបអរសាទរ​ចំពោះ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដែល​ទទួល​បានការ​យក ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ហើយ​ត្រូវ​បាន​ទទួល​ការ​លើកទឹកចិត្ត តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ការពារ​សន្តិ សុខ​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​កន្លង​មក​។
លោកនាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន «ផ្តាំផ្ញើ​ដល់ នាយ​នគរបាល និង​ពល​នគរបាល​ទាំងអស់ ត្រូវ​រួបរួម​គ្នា​ធ្វើ​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ខិតខំ​ទប់ស្កាត់ឱ្យបាន​នូវ​បទល្មើស​នានា ដូច​ជា ការ​ជួញដូរ​គ្រឿងញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បន្តចុះបង្ក្រាប​បបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី»
ក្នុងពិធី​ដ៏មានសារះសំខាន់នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនរគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាពេលនេះ រួមមាន៖ ស្នងការរងចំនួន០៩រូប នាយការិយាល័យ០៩រូប នាយរងការិយាល័យ៣៣រូប និងថ្នាក់អធិការរងចំនួន៤៩រូប និងបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ០៤រូប វរសេនីយ៍ឯក ១១រូប វរសេនីយ៍ទោ ៦៣រូប វរសេនីយ៍ត្រី១៣៤រូប អនុសេនីយ៍ឯក២រូប និងអនុសេនីយ៍ទោ២រូប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com