ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ប្រ៊ុយណេ បានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរបន្ថែមទៀត

 

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ប្រ៊ុយណេ បានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរបន្ថែមទៀត

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ត្រី តាន់ស្រ៊ី ប៉ាទ្បាវ៉ាន់ សៃហ្វូលរីហ្សាល់ ប៊ីន អាប់ឌុល ទ្បាទីហ្វ (Dato Seri Pahlawan Saifulrzal Bin Abdul Latif) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទប្រ៊ុយណេ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី តាន់ស្រ៊ី ប៉ាទ្បាវ៉ាន់ សៃហ្វូលរីហ្សាល់ ប៊ីន អាប់ឌុល ទ្បាទីហ្វ បានលើកទ្បើងអំពីទំនាក់ទំនងជាមិត្តភាពល្អរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយចំណងសាមគ្គីភាពដ៏ល្អប្រពៃនេះនឹងហូរទៅគ្រប់លំដាប់ថ្នាក់​ ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក។ ទន្ទឹមនឹងនេះ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកភូមិន្ទប្រ៊ុយណេ ក៏បានធ្វើការកោតសរសើរដ​ល់ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់​ប្រទេសកម្ពុជាលើគ្រប់វិស័យ។ ចំពោះកិច្ចសហប្រតិបត្តិកម្រិតកងទ័ពជើងគោក ឯកឧត្តម បានគាំទ្រក្នុងការបន្តអនុវត្ត និងជំរុញឱ្យកាន់តែប្រសើរនូវកិច្ចសហប្រតិបត្តិការដែលមានកន្លងមក ព្រមទាំងរួមគ្នាសំលឹងមើលលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗទៀត។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះការលើកទ្បើងអំពីទំនាក់ទំនងជិតស្និទ្ធនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលនេះជាគំរូសម្រាប់ការពង្រឹង និងពង្រីកទៅគ្រប់លំដាប់ថ្នាក់និយាយជារួម និងនិយាយដោយទ្បែកក្នុងកម្រិតកងទ័ពជើងគោកទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ព្រមទាំងបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ភាគីទាំងពីរ នឹងបន្តអនុវត្ត និងលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការដែលមានកន្លងមក ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌតំបន់។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com