ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ពិតជាខ្លាំងមែន ​ពលរដ្ឋ​និយាយ​ពីមាត់មួយ​ទៅមួយ​ ពី​ល្បែងស៊ីសង​ក្នុង​ទីតាំង​ផ្សារ​ផ្លា​ហ្សា​បឹងត្របែ​កថា លេង​អត់​ខ្វល់​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច​ខណ្

 

ពិតជាខ្លាំងមែន ​ពលរដ្ឋ​និយាយ​ពីមាត់មួយ​ទៅមួយ​ ពី​ល្បែងស៊ីសង​ក្នុង​ទីតាំង​ផ្សារ​ផ្លា​ហ្សា​បឹងត្របែ​កថា លេង​អត់​ខ្វល់​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច​ខណ្ឌ​
ចេញផ្សាយ ថ្ងៃទី 21/11/2022

ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ ប្រភេទ​ហ្គេម​បាញ់​ត្រី​បើក​លេង​ទៀត​ហើយ បន្ទាប់ពី​មាន​ការស្រាវជ្រាវ និង​ចុះ​បង្ក្រាប​ជាច្រើន​ដង​កន្លងមករ​ក​ឃើញ​តែ​សំបក​បន្ទប់​ហាក់បីដូចជា​មាន​ការដឹង​និង​រៀបចំ​ទុកជា​មុន​ក្នុង​ការប្រមូល​សំភា​រះ​ចេញ​។​ក៏ប៉ុន្តែ​តាម​ការរាយការណ៍​របស់​រដ្ឋ​មួយចំនួន​បាន​អោយដឹង​ថា​ទីតាំង​ក្នុង​ផ្សារ​ផ្លា​ហ្សា​នៅ​ជាន់​ទី​៤ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន គឺ​នៅតែ​បន្ត​លេង​ជា​ធម្មតា​ដោយ​គ្មាន​ការរំខាន​ដល់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​មូលដ្ឋាន ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ឡើយ​។​
​ចំពោះ​ការបើក​លេង​យ៉ាង​អនាធិបតេយ្យ​បាន​បង្ក​អោយ​មាន​ហារនិ​ភ័យ​ក្នុង​ក្រុម​គ្រួសារ និង​សង្គមជាតិ ជាពិសេស​ម្ចាស់​ទីតាំង​ដែល​មាន​មុខរបរ​រក​ស៊ី​ផ្នែក​ល្បែង​គួរតែ​គិត​ដល់​ពលរដ្ឋ​ទូទៅ​ផង ហើយ​មិន​បាន​ចូលរួម​ទប់ស្កាត់​វិធាន​ការកូវីត​១៩ មិនបាន​ចូលរួម​អនុវត្ត​នូវ​គោលការណ៍​ទាំង​៧​ចំនុច​របស់​រាជរដ្ឋាភិបាល និង​ពិសេស​បំផុត​មិន​ស្តាប់​បទបញ្ជា​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បន្តិច​សោះឡើយ ឬ​ក៏​អាង​នរណា​ខ្លះ​ជា​អ្នកកាង នេះ​ជា​សំនួរ​ពលរដ្ឋ​ទូទៅ​ចោទសួរ​?
​ពលរដ្ឋ​បន្ថែមថា អាជ្ញាធរ​និង​សមត្ថកិច្ច នៅក្នុង​មូលដ្ឋាន ដូចជា​រក្សា​ភាព​ស្ងៀមស្ងាត់ ឬ​ចាត់វិធានការ​បាន​ទេ​? តែ​សុំ​កុំ​ផ្គើន​ទៅនឹង​បទបញ្ជា​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស​អោយ​អស់​។​


​ហើយ​បើ​ការលេង​នៅតែ​បន្ត​ពលរដ្ឋ​ស្នើ​សុំ​លោក យិន សាន្ត អធិការ​ខណ្ឌ​ចំការមន និង​លោក​គៀន ល័​ក្ស អភិបាល​ខណ្ឌ​ចំការមន សូមជួយ ចាត់វិធានការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខាងលើនេះ​ផង​ចុះ​ព្រោះ​ពលរដ្ឋ​រំពឹង​លើ​សមត្ថ​កិ​ច​មូលដ្ឋាន​ដូចជា​ម៉ែឪ​។​ពលរដ្ឋ​ជឿជាក់​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​អោយមាន​សុខសន្តិភាព​តែ​បើ​នៅ​តែ​គ្មាន​ប្រសិទ្ធិភាព​ក្នុង​ការអនុវត្ត​ទេនោះ​ច្បាស់​ណាស់​រាជរដ្ឋាភិបាល​ប្រហែល​នឹង​ដក​ឬ​ផ្ទេរ​តួនាទី​ចេញ​ហើយ​មើល​ទៅ​គឺ​ជៀសវាង​គំរូ​មិនល្អ​ដល់​មន្ត្រី​សា​ធារ​ណះ​ទូទៅ​។​
​តប​ទៅ​នឹង​ចម្ងល់​ក៏ដូចជា​ការលើកឡើង​ខាងលើ សមត្ថកិច្ច​ក្នុង​ខណ្ឌ​ចំការមន​ដែល​ដឹកនាំ​ដោយ​លោក​អភិបាល និង​លោក​អធិការ​ខាងលើ​មេត្តា​អនុវត្ត និង​បកស្រាយ​សម្រាប់​ស្ថាប័ន​សារព័ត៌មាន​យើង​ធ្វើ​ការចុះផ្សាយ​អំពី​លទ្ធផល​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​សម្រាប់​ជា​សារ​ដល់​ពលរដ្ឋ និង​រាជរដ្ឋាភិបាល​តាម​រប​ប​អ្នកសារព័ត៌មាន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com